ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ដ៏ធំជាងគេលើពិភពលោក ដោយមានចំនែកទីផ្សារ ជាង៣០% នៅទូទាំងពិភពលោកបានធ្វើពិធី សម្ពោធចេញជាផ្លូវការនូវថេប្លេត ( Tablet ) ស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លូន ឈ្មោះថា Galaxy Note 10.1 (2014 Edition) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀង Finishing Post របស់កាសែតភ្នំពេញបុស្តី៏ កាលពីល្ងាចថ្ងៃទី២៥ តុលា ២០១៣នៅសណ្ឋាគារ Green Palasce ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ដែលមកពីបណ្ដាក្រុមហ៊ុន និងស្ថាប័ននានាមានដូចជា មន្ត្រីជាន់ខ្ពស់ នាយកក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន និងសិល្បករ សិល្បការនីជាដើម។

នៅក្នុងពិធីនោះក្រុមហ៊ុនបានធ្វើបទបង្ហាញ អំពីផលិតផលចុងក្រោយបង្អស់របស់ខ្លូន គឺ Galaxy Note 10.1 ដ៏ថ្មីសន្លាងដែលទើបមកដល់កម្ពុជា ដោយទទួលបាននូវចំណាប់អារម្មណ៏ និងការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវកិត្តិយស ចូលរួមទាំងអស់។

Galaxy Note 10.1 (2014 Edition) ថ្មីនេះបំពាក់ដោយអេក្រង់ទំហំ ១០.១ អ៊ីញ ដោយមាន LCD ភ្លឺច្បាស់ល្អអស្ចារ្យជាមូយ resolution 2560 x 1600px ថែមទាំងមានរាងស្ដើង ( កម្រាស់ ០.៣ អ៊ីញ ) និងមានកាមេរ៉ាពីរ ដោយកាមេរ៉ាក្រោយទំហំ ៥ មេហ្គាភិចសែល និង កាមេរ៉ាមុខទំហំ១.៩ មេហ្គាភិចសែល។

ថេភ្លេត (Tablet)  នេះត្រូវបានបង្កើតឡើង ដោយមានរូបរាងស្រស់សង្ហារ ស្រាល ស្ដើង ដែលទំនើបទាន់សម័យ និងងាយស្រួលយកតាមខ្លួន។ ជាមួយនឹងមុខងារដ៏ទំនើប និងលណ្ខះកាន់តែទូលំទូលាយ  Galaxy Note 10.1 (2014 Edition) ផ្ដល់នូវបទពិសោធន៏ក្នុងការប្រើប្រាស់ថេប្លេត ( Tablet ) ដ៏អស្ចារ្យបំផុតដែលធ្វើអោយអ្នកប្រើប្រាស់ ងាយស្រួលប្រើក្នុងការងារប្រចាំថ្ងៃ ដោយល្បឿនលឿនបំផុត។

Galaxy Note 10.1 (2014 Edition) ដ៏ថ្មីសន្លាងនេះដំនើរការដោយ Exynos 5420 quad-core  processor និងមាន RAM ទំហំ 3GB សម្រាប់បើកមើលវេបសាយកាន់តែលឿន និងបំពេញមុខងារកាន់តែច្រើន ជាមួយនឹង HD Graphics សម្រាប់ការលេងហ្គេម បានកាន់តែប្រសើរបំផុត។ ការបំពេញមុខងារ ច្រើនដ៏ទំនើប អនុញ្ញាតអោយអ្នកប្រើប្រាស់ ប្រើបានកម្មវិធីពីរផ្សេងគ្នា ក្នុងពេលតែមួយ និងងាយស្រួយលើកដាក់ឯកសារពីកម្មវិធី Window  មួយទៅកម្មវិធី Window មូយទៀត។

ជាអាតិ៏ឥឡូវនេះលោកអ្នកអាចបើកមើល You Tub និងឆែកអ៊ិនធឺណិតដំណាលគ្នាក្នុងកម្មវិធី Window ទាំងពីរបាន។

Galaxy Note 10.1 (2014 Edition) មានប៊ិចថ្មី(S Pen) កាន់តែទំនើបនិងកាន់តែឆ្លាតវៃ ជាងមុនធ្វើអោយការប្រើប្រាស់ថេប្លេត (Tablet) កាន់តែងាយស្រួលនិងកាន់តែលឿន។ ប៊ិចថ្មីនេះអាចធ្វើនេះអាចធ្វើការងារ ជាច្រើនមុខដោយ ប្រើ Ari Command ទៅលើ Action Memo, Scrapbook ,srceen write, S finder និង Pen Window យ៉ាងងាយស្រួលដោយគ្រាន់តែចុចប៊ិច S Pen នៅលើអេក្រង់។

Galaxy Note 10.1 (2014 Edition) មានតំណភ្ជាប់បីជម្រើសដូចជា: តែ WiFi, WiFi និង3G,WiFi និងLTD ហើយមាន Memory ម៉ាស៊ីនទំហំ 16GB, 32GB, 64GB អាចបន្ថែមបាន និងមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ និងពណ៌ស។ លក្ខណៈពិសេសរបស់ Galaxy Note 10.1 គឺអាចប្រើដើម្បីចែករំលែក រូបភាព, ឯកសារ និង វីដេអូ តាមរយៈ USB តាមប្រព័ន្ធ Bluetooth និងអាចធ្វើការជាមួយនឹង Galaxy Gear សម្រាប់ធ្វើការតេចេញ និង មុខងារផ្សេងទៀត បានយ៉ាងងាយស្រួល និងលឿនរហ័ស។

ឥឡូវនេះ ថេប្លេត Galaxy Note 10.1 (2014 Edition) ដ៏ទំនើបទាន់សម័យនេះ មានលក់នៅតាមហាងលក់ទូរស័ព្ទនានា ក្នុងតម្លៃសមរ្យ ហើយលោកអ្នកនឹងទទួលបាននូវភាពរីករាយ និងបន្តទំនុកចិត្តទៅលើផលិតផល សាមស៊ុង ដែលមានការធានា នាគ្រប់បណ្តាហាងទំនើបសាមស៊ុង ទាំងអស់។

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

ក្រុមហ៊ុនSamsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្ដល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយះការបង្កើតថ្មី និងរបបគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរអោយ

កាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនបោះពុម្ភ កាមេរ៉ា ប្រព័ន្ធ LTD  ឧបករណ៏ពេទ្យ ឧបករណ៏អគ្គិសនី និង ដំណោះស្រាយ LED យើងមានបុគ្គលិកចំនូន ២៧០.០០០នាក់នៅទូទាំង ៧៩ ប្រទេសដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន ១៨៧.៨ ពាន់លានដុល្លាអាមេរិច។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]