រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនខ្សែកាបម្នាក់ រងរបូសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខណៈតខ្សែកាបនៅបង្គោលភ្លើង បណ្តាលឱ្យទុស្សេ ចរន្តអគ្គិសនីដាច់ធ្លាក់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៦ តុលា ២០១៣ នៅចំណុចស្តុបលូ៣ តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឱ្យដឹងថា ក្នុងហេតុការណ៍ទុស្សេ ខ្សែកាបបង្គោលភ្លើងនេះ ក៏បណ្តាលឱ្យដាច់ភ្លើង ជាច្រើនកន្លែង ហើយរថយន្តពន្លត់អគ្គិភ័យ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ ហើយរយៈពេលប្រមាណ ២០នាទី ភ្លើងរលត់ជាស្ថាពរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]