កើតមកជាមនុស្សស្រីម្នាក់ គ្មានអ្វីដែលឈឺចាប់ជាង ពេលដែលក្លាយទៅជាម្ដាយមួយរូប ពេលដែលបង្កើតកូននោះទេ។

អ្នកស្រី Jackie Dives កាលពី ៣ឆ្នាំមុន ធ្លាប់ធ្វើជាឆ្មបបង្កើតកូន តែគាត់មិនមែនជាសមាជិកនៃមន្ទីរពេទ្យណាមួយឡើយ ថ្ងៃនេះគាត់បានបានថតរូបកូនស្រីរបស់កាត់ ពេលដែលសម្រាលកូននៅក្នុងផ្ទះផ្ទាល់ ព្រោះគាត់ចង់យល់ច្បាស់ពី ការបង្កើតកូន។

រូបទីមួយបានបង្ហាញពី ស្ដ្រីដែលមានផ្ទះពោះម្នាក់ Julia Marincat កំពុងតែលេងព្យ៉ាណូ ហើយប្អូនស្រីរបស់នាង ឈរនៅពីក្រោយ រីឯរូបទីពីរ គឺ Julia បានចូលទៅក្នុងអាងទឹក ជាមួយនឹងប្ដីរបស់នាង ហើយប្ដីរបស់នាង Cris ជួយឲ្យនាងដកដង្ហើមឲ្យវែងៗ។ រូបភាពផ្សេងៗទៀត គឺបង្ហាញពីបងប្អូនស្រី លោកយាយ លោកតា ដែលមានអារម្មណ៍សប្បាយ រីករាយពេលដែល Julia សម្រាលកូនបានសម្រេច។

រូបភាពទាំងនេះ ពួកគេទុកធ្វើជាវត្ថុអនុស្សាវរីយិ៍ ដ៏មានន័យរបស់ពួកគេ ពេលដែលសម្រាលកូនលើកដំបូងរបស់ពួកគេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពទាំងអស់នេះ? សូមទស្សនារូបភាពខាងក្រោម៖



















ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]