កណ្តាលៈ បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែ រថយន្តមួយគ្រឿង បើក មកបុកយ៉ាងពេញទំហឹង រួចហើយបើកគេចខ្លួន បាត់ដោយសុវត្ថិភាព ហេតុការនេះកើតឡើងកាល ពីវេលា ម៉ោង១៨ និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ភូមិអន្លង់ ឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អេង សេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AK-4352 ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកឯរថយន្តបង្កវិញ ពុំត្រូវបានគេ ស្គាល់ម៉ាកនោះទេ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីត្បូង ទៅជើង លុះដល់ចំណុច កើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង បើកមកបុកយ៉ាងពេញ ទំហឹងបណ្តាលឲ្យជន រងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗ តែម្តង រីឯរថយន្តបង្កវិញបន្ទាប់ពីឃើញបែបនេះ ក៏បានបន្ថែម ល្បឿនគេចខ្លួនបាត់ ក្រោយពេលកើតហេតុនគរបាល ចុះទៅដល់ធ្វើការវាស់វែង រួចហើយប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ រករថយន្តបង្ក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]