ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប អ្នកលេងបណ្តាញអ៊ីនធើណែត អាចស្វែងរកអ្វីៗជាច្រើន តាមរយៈអនឡាញ ដោយគ្រាន់តែធ្វើការស្រាវជ្រាវ នោះឯកសារជាច្រើននឹងបង្ហាញនៅពីមុខផ្ទៃកញ្ចក់កំព្យូទ័រ រឺទូរស័ព្ទរបស់យើង ជាមិនខាន។

ដូចគ្នានេះតែ យោងតាមគេហទំព័រ Alexa ដែលជាគេហទំព័រផ្តល់ចំណាត់ថ្នាក់ បានធ្វើការស្រាវជ្រាវ និងវាយតម្លៃប្រទេសចំនួន ៥ ដែលចូលចិត្តចូលមើលវេបសាយអាសអាភាសច្រើនជាងគេ នៅលើពិភពលោក ដូចខាងក្រោមនេះ៖

លេខ ៥៖ ប្រទេសប៊ូឡូញ

ការស្រង់មតិមួយ ដែលធ្វើឡើងដោយអ្នកឯកទេសសិចសាស្ត្រ Zbigniew Izdebski បានបង្ហាញថា ក្នុងចំណោមប្រជាជនប៊ូឡូញ ១០ ០០០នាក់ ៨៥ ភាគរយគឺបានចូលមើលវេបសាយអាសអាភាស ហើយក្នុងឆ្នាំ១៩៩៤ នោះ ម្នាក់ក្នុងចំណោមពីរនាក់ ក៏ចូលមើលវេបសាយអាសអាភាសនេះដែរ។ ចំណែកឯមូលហេតុដែលប្រជាជនប៉ូឡូញ ចូលចិត្តចូលមើលកុនកូនជ្រូកនេះ ក៏ព្រោះតែកង្វះខាតក្នុងចំណេះដឹងផ្នែកសុខភាពផ្លូវភេទហើយ។




លេខ ៤៖ ប្រទេសចិន

បើយោងតាមរបាយការណ៍ ដែលផ្តល់ដោយកម្មវិធីកម្ចាត់មេរោគ Ruixing បានបង្ហាញអោយដឹងថា ៦៥.៥ នៃជនជាតិចិន ដែលលេងបណ្តាញអ៊ីនធើណែត ចូលចិត្តចូលមើលកុនកូនជ្រូក បើទោះបីជាកម្មវិធីកម្ចាត់មេរោគ បានចេញសញ្ញាអាសន្ននៃការឆ្លងមេរោគក៏ដោយ។ បើទោះជាត្រូវឆ្លងមេរោគ រាលដាលទៅកំព្យូទ័រយ៉ាងណាក៏ដោយ ក៏ប្រជាជនចិនមិនបោះបង់ការចូលមើលវេបសាយអាសអាភាស ជាដាច់ខាត។




លេខ ៣៖ ប្រទេសប៉ាហ្គីស្ថាន

អោយតែចូលទៅដល់វេបសាយ Google ប្រជាជនប៉ាហ្គីស្ថានមិនបានភ្លេចជាដាច់ខាត ត្រូវតែស្វែងរក និងចូលទៅកាន់វេបសាយអាសអាភាស ជាមិនខាន។




លេខ ២៖ ប្រទេសប្រេស៊ីល

ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ត្រកាល និងសម្រស់របស់នារីៗជនជាតិប្រេស៊ីល បានធ្វើអោយជីវិត និងសេចក្តីសុខស្រួលរបស់ប្រជាជនប្រេស៊ីល ពិតជាមានន័យ និងសប្បាយរីករាយជាមួយនឹងជីវិតនាពេលរាត្រី របស់ពួកគេ។ ក្នុងនោះ ការចូលមើលវេបសាយអាសអាភាស បានក្លាយទៅជាជម្រើសដ៏ប្រសើរ សម្រាប់ប្រជាជនប្រេស៊ីល ដែលនៅលីវ មិនទាន់មានគូ។




លេខ ១៖ សហរដ្ឋអាមេរិក

ក្នុងនាមជាប្រទេសមហាអំណាចលេខ ១ និងជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបជាងគេបង្អស់ នៅលើពិភពលោក សហរដ្ឋអាមេរិកត្រូវជាប់លេខ ១ ម្តងទៀតខាងផ្នែក ប្រទេសដែលមានប្រជាជនចូលមើលវេបសាយអាសអាភាសច្រើនជាងគេ មួយទៀត។ យោងតាមវេបសាយ Business Insider ដែលជាវេបសាយសារព័ត៌មានជំនួញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលដែលបានមកពីការស្រង់មតិថា ប្រជាជនអាមេរិកប្រហែល ៤០លាននាក់ មានចំណង់ចំណូលចិត្ត និងទម្លាប់ចូលចិត្តចូលមើលវេបសាយអាសអាភាស ដែលម្នាក់ក្នុងចំណោមបីនាក់នោះ គឺជាស្ត្រីភេទ។




ប្រភព៖ china.org.cn

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]