ភ្នំពេញៈ តារារូបស្រស់និយមតុបតែងខ្លួន បែបនារីស្រគត់ស្រគំ កញ្ញា ឆាយ ស្រីពេជ្រ ធ្លាប់តែបង្ហាញវត្តមាន ក្នុងសិល្បៈ ដោយសំលៀកបំពាក់ បែបសុភាពរាបសារ ស្រាប់តែមួយរយៈ ពេលក្រោយ ដែលនាង វិលមកកាន់អាជីពសិល្បៈជាថ្មីនេះ នាងហាក់ដូចជា មានភាពខុសប្លែក ផ្លាស់ប្តូរស្ទីល ក្នុងការតុបតែងខ្លួន ពីសុភាពនារី មកជាតារាស្រីសិចស៊ី ស្លៀកពាក់បញ្ចេញលើក្រោម សម្ញែងដើមទ្រូងទ្រលុកទ្រលន់ គួរឲ្យក្នក់ក្នាញ់ ទាក់ទាញក្រសែភ្នែក បុរសជាច្រើន ។

មួយរយៈពេលចុងក្រោយ បន្ទាប់ពីនាងចាប់ផ្តើមមាន ប្រជាប្រិយភាព ដោយទទួលបាន ការថតរឿងថ្មីឲ្យផលិតកម្ម មហាហង្សក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” រូបនេះ បានផ្លាស់ប្តូរការតុបតែងខ្លួន ពីសុភាពមក ជាការស្លៀកពាក់ បែបខើចលើខើចក្រោម សិចស៊ីពាក់អាវ បញ្ចេញសាច់ក្បាលពោះ សរម៉ដ្ឋរលោង ជាមួយការស្លៀកខោរឹបខ្លី គួរឲ្យទាក់ទាញ ។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានសិល្បការិនីជាច្រើននាក់ កំពុងតែមានឈ្មោះ បោះសំឡេងល្បីរន្ទឺ ដោយសារតែការសិចស៊ី ជ្រុលហួសហេតុ រហូតឆក់បានតំណែង ជាតារាសិចស៊ី ប្រចាំឆ្នាំជាច្រើនដួង ។ ថ្មីៗនេះទើបតែលេចចេញវត្តមាន តារាស្រីវ័យក្មេងមួយដួងទៀត បានបង្ហាញពីភាពសិចស៊ី បញ្ចេញសម្រស់ ដើមទ្រូងមូលក្បំ ជាមួយអាវកវៀល មើលទៅទាក់ទាញការ ចាប់អារម្មណ៍ ពីក្រសែភ្នែកពីបុរសជាច្រើន ។

ដោយតារាស្រីជាច្រើន គិតថាការស្លៀកពាក់ ជិតលើជិតក្រោម វាមិនសូវមានការចាប់អារម្មណ៍ និង ធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មានភាពលេចធ្លោរខ្លាំង ស្មើនឹងការបញ្ចេញ ភាពសិចស៊ីនោះទេ ។ ពេលនេះតារាសម្តែងស្រីស្រស់ ឆាយ ស្រីពេជ្រ ក៏ កំពុងតែព្យាយាមទាក់ទាញ ប្រជាប្រិយភាព ការចាប់អារម្មណ៍ ពីទស្សនិកជន តាមរបែបនេះ ដូចតារាស្រីដទៃ ដោយនាងបានបង្ហោះរូបថត បញ្ចេញចង្អូរដើមទ្រូង និងការស្លៀកពាក់ បែបរឹតខ្លីៗជាច្រើន នៅលើ Facebook ថែមទៀតផង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]