ខេត្តបន្ទាយមានជ័យ ៖ បុរសហាប្លាយម្នាក់ ទៅដាក់មងចាប់ត្រី ត្រូវទឹកគួចលិច បាត់ហែល មិនរួចលង់ស្លាប់ នៅអូរព្រំដែនកម្ពុជា ថៃ ក្នុងឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣។

លោក ឃុត ចាន់ហេង នាយផ្នែកសេនាធិការ នៃអធិការដ្ឋាន នគរបាល ស្រុកម៉ាឡៃ បានឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ ខ្លង អឿត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកធ្វើស្រែចំការ។

លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នេះថា មុនពេលកើតហេតុជនរងគ្រោះ បានទៅដាក់មោងចាប់ត្រីនៅអូរព្រំដែន ពេលដល់ទឹកជ្រៅជនរងគ្រោះ ខ្លង អឿត បានជិះប៊ីដុង ស្រាប់តែអកុសល្យពេលនោះចំមុខទឹកហូរខ្លាំង ទឹកបានគួចជនរងគ្រោះ ធ្លាក់ពីប៊ីដុងលិចបាត់ មិនអាចហែលបាន ធ្វើឲ្យជនរងគ្រោះឈ្លក់ទឹកក៏លង់ស្លាប់ទៅ។

ប្រភពពីអ្នកស្រុក ដែលទៅដាក់មងដែរ បាននិយាយថា ជនរងគ្រោះតែងតែ ធ្វើកាយវិកាលង់ ទឹកលេងញឹកញាប់ តែនៅពេលកើតហេតុមែនទេ មានគេឃើញដែរតែមិន ចាប់អារម្មណ៍ ស្មាន តែធ្វើលេងដូច សព្វមួយដង លុះបាត់ខ្លួនជនរងគ្រោះ យ៉ាងយូរទើបដឹងថា ជនរងគ្រោះលង់ទឹក ម៉ែនទេន។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី ក្រោយពីសមត្ថកិច្ច ពិនិត្យទៅពុំឃើញមានស្លាកស្នាម អ្វីគួរឲ្យសង្ស័យជាប់ពាក់ ពន្ធ័អំពើរឃាតកម្ម៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]