ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍បឹងទពុន ចាប់ឃាត់ខ្លួន កាលពីវេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាប់ពាក់ ព័ន្ទនឹងករណី គាស់ផ្ទះ ប្រជាពលរដ្ឋ មិនបានសម្រេច ។

នាយនគរបាលប៉ុស្តិ៍ បឹងទំពុន លោក ឡូ ភារម្យ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនខាងលើនេះ ម្នាក់មាន ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុក កំណើតនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម្នាក់ទៀត ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ ចំណែក ម្ចាស់ផ្ទះមាន ឈ្មោះ លី គួង ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ។

ប្រភពដដែលបាន បន្តថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ១ គ្រឿង ឌុបគ្នាមកឈប់ធ្វើ សកម្មភាពគាស់ផ្ទះខាងលើ ប៉ុន្តែខណៈគាស់ បានសម្រេចតែមិនមាន របស់គួរឲ្យលួចនោះ ពួកគេបាននាំគ្នាចេញ ពីក្នុងផ្ទះបំណង ឡើងជិះម៉ូតូគេចខ្លួនតែ ត្រូវនគរបាលប៉ុស្តិ៍ កំពុងជិះម៉ូតូល្បាតឃើញ មានការសង្ស័យ ក៏ឃាត់សួរនាំទើបដឹងថា ពួកគេជាចោរគាស់ផ្ទះ។

ដោយឃើញ វត្ថុតាងជាក់ស្តែង សមត្ថកិច្ចក៏ឃាត់ពួកគេ យកមកកាន់ទីស្នាក់ការ ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ រួចបញ្ជូនទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ រង់ចាំបញ្ជូនបន្តទៅ តុលាការផ្តន្ទាទោស តាមច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]