ភ្នំពេញ៖ អណ្តាតអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កម្លាំងពន្លត់អគ្គិភ័យកំពុងជួយអន្តរាគមន៍ គ្រាដែលផ្លូវតូចចង្អៀតពីបាកចូលទៅកាន់ កន្លែងកើតហេតុ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះនៅវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣។ ការឆាបឆេះនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង។

ទោះបីជាយ៉ាងទាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន រួមនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងស្ថិតនៅកន្លែង កើតហេតុ ដើម្បីជួយអន្តរាគមន៍។

បើតាមសមត្ថកិច្ចរហូតដល់វេលាម៉ោង ៨ និង៣០នាទី ផ្ទះប្រមាណជា៣ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]