ភ្នំពេញ ៖ យុវតីម្នាក់ ត្រូវបានក្រុមក្មេង ស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ កាបូបស្ពាយយកទៅបាត់ កាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ។

ជនរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបលុយរបស់នាងមាន កាតធានាគារ ចំនួន ៥សន្លឹក ទូស័ព្ទ១គ្រឿង និងលុយមួយចំនួនទៀត។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍បានឲ្យដឹងថា មុនពេលកើតគេសង្កេត ឃើញនារីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ធ្វើដំណើរ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជន សង្ស័យ២នាក់ជិះម៉ូតូអាយខុន ពណ៌ត្រួយចេក មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បានជិះមកអែបជិតនារីរងគ្រោះ រួចធ្វើ សកម្មភាពឆក់យកកាបូបស្ពាយពីរូបនាង បានសម្រេចតែម្តង ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងនាំនារីរងគ្រោះទៅទីស្នាក់ការប៉ុស្តិ៍ នគរបាលទួលស្វាយព្រៃទី២ ដើម្បីដាក់ពាក្យបណ្តឹង និងងាយស្រួលស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]