កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ សត្វកង់ហ្គូរូពីរក្បាល វាយគ្នាយ៉ាងចាស់ដៃ នៅលើសួនមួយកន្លែង ដោយប្រើប្រាស់ក្បាច់ អ៊ឹមអ៊ឹមអេស្ទាយ (MMA-Style) បណ្តាលឲ្យកង់ហ្គូរូមួយក្បាល ដេកដួលនៅនឹងកន្លែងតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វកង់ហ្គូរូនេះ អាចវាយកំទេចឆ្អឹង ឬសម្លាប់សត្រូវបានយ៉ាងងាយ ដោយប្រើប្រាស់ជើងរបស់វា។ ប្រភពដដែលបានបន្តទៀតថា សត្វកង់ហ្គូរូវាយគ្នាបែបនេះ គឺជារឿងធម្មតាមួយ ដែលវាតែងកើតឡើង នៅពេលសត្វកង់ហ្គូរូឈ្មោលរកមេ។

យ៉ាងណាមិញ ក្បាច់អ៊ឹមអ៊ឹមអេស្ទាយ ឬ ក្បាច់វាយកាច់.ក ដែលសត្វកង់ហ្គូរូនោះប្រើ គឺស្រដៀងនឹងក្បាច់ របស់កីឡាករល្បីៗមួយចំនួនដែរ ដែលវាពិតជាសាហាវ និងគួរឲ្យខ្លាចមែនទែន។

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ស្ទ៉ម

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]