ជាការពិតណាស់ មានគ្រឿងសំភារៈជាច្រើនរបស់នារីៗ ដែលកំពុងតែធ្វើចរាចរនៅតាមទីផ្សារក៏ដូចជា កាបូបជាដើម ដែលនារីតែងតែនិយមប្រើប្រាស់ សឹងតែគ្រប់ពេលវេលា នៅពេលដែលចេញដំណើរទៅខាងក្រៅផ្ទះ។ ជាមួយគ្នានេះ ខ្មែរឡូតនឹងធ្វើការដកស្រង់ ម៉ាកកាបូបដៃដ៏ថ្លៃបំផុតចំនួន ៤ នៅលើពិភពលោកនេះ ដើម្បីមកធ្វើការចែកជូនទៅកាន់ប្រិយមិត្ដ ជាពិសេសមិត្ដនារី ដែលនៅក្នុងនោះមាន ដូចជា៖

១.Louis Vuitton ៖ គឺជាម៉ាកដ៏ល្បី និងស៊ីវីល័យបំផុត របស់ប្រទេសបារាំង និងជាម៉ាកមួយ ដែលអាចបង្ហាញពីឋានៈ និងភាពថ្លៃថ្នូរបស់អ្នកប្រើប្រាស់ ដែលមានជាង ២សតវត្សមកហើយ។ ចាប់តាំងពីឆ្នាំ ២០០២ ម៉ាកនេះត្រូវបានគេចាត់ទុកជា ម៉ាកដ៏ថ្លៃបំផុតសម្រាប់ប្រចាំឆ្នាំ និងតាមការប៉ាន់ស្មាន តម្លៃនៃ ម៉ាក Louis Vuitton នេះគឺ ២៥.៩ ពាន់លានផងដែរ។ សម្រាប់ផលិតផលម៉ាក Louis Vuitton មានដូចជាកាបូបយួរដៃ យួរស្មា -ល- ដែលមានតម្លៃរហូតដល់ជាង ១សែនដុល្លារអាមេរិក។ 




២. Mouawadគឹជាឈ្មោះក្រុមហ៊ុនដ៏ល្បីជាងគេ ដែលជាអ្នកបង្កើតនូវម៉ូតក្បូរក្បាច់រចនា របស់គ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់ផ្សេងៗ ដែលមនុស្សស្រីសម័យថ្មីៗ តែងតែចូលចិត្ដនិយមប្រើប្រាស់នោះ។ ក្រុមហ៊ុននេះ បង្កើតឡើងកាលពីឆ្នាំ ១៨៩១ និងមានទីតាំងធំនៅ៣កន្លែង គឺ Geneva (ប្រទេសស្វីស), Middle East និង ឌូប៉ៃ។ ក៏ដូចជា Mouawad 1001 Nights Diamond Purse គឺជាកាបូបដែលរចនាឡើងដោយមាស ១៨ការ៉ាត់ និង ដាំបង្កប់ដោយត្បូងជាង ៤,៥០០គ្រាប់ និងមានតម្លៃ ៣.៨លានដុល្លារអាមេរិក ថែមទាំងបានជាប់ឈ្មោះជាកាបូបដៃដ៏ថ្លៃបំផុត នៅក្នុងសៀវភៅកំនត់ត្រាពិភពលោក ប្រចាំឆ្នាំ ២០១០។



៣. Hermes ៖ Matte Crocodile Biking Bag គឹឈ្មោះកាបូបមួយដែលបានបង្កើតឡើង ក្រោយពីតារាចម្រៀងប្រុស Jane Birkin បានទិញពីម៉ាក Hermes ក្នុងតម្លៃ ១២០,០០០ ដុល្លារអាមេរិក  និងកាបូបនេះ ផលិតឡើងពីស្បែកក្រពើ និងបង្កប់ដោយត្បូង១០ការ៉ាត់បន្ថែមទៀតផងដែរ ។ សម្រាប់ ម៉ាក Hermesនេះផ្ទាល់ គឺជានិមិត្ដសញ្ញា របស់អ្នកមានទ្រព្យស្ដុកស្ដម្ភ និងមានឋានៈខ្ពង់ខ្ពស់ ដែលនិយមតែងតែប្រើប្រាស់នោះ។

៤. Chanel ៖ ប្រិយមិត្ដប្រហែលជាធ្លាប់ស្គាល់ម៉ាកដ៏ល្បីនេះហើយ ដែលជាម៉ាកមួយដែលតារាល្បីៗ ឬ មនុស្សល្បីឈ្មោះ តែងតែកាន់បង្អូតនៅពេល ដែលធ្វើដំណើរនៅលើកំរាលព្រំពណ៌ក្រហម នៅពេលដែលបញ្ចាំងខ្សែភាពយន្ដជាលើកដំបូងនោះ។ សម្រាប់ម៉ាកនេះផ្ទាល់ បានបង្កើតឡើង តាំងពីឆ្នាំ ១៩០៩ និងមានកេរ្ដ៍ឈ្មោះ មកដល់ពេលបច្ចុប្បន្ននេះ និងជាម៉ាកមួយក្នុងចំណោម ១០ដែលល្បីឈ្មោះនៅលើពិភពលោកនេះ។

ជាមួយគ្នានេះ Diamond Forever Tote bag ដែលឈ្មោះកាបូបមួយរបស់ម៉ាកនេះ គឹមានតម្លៃ ២៦១,០០ ដុល្លារអាមេរិក ដែលកាលពីឆ្នាំ ២០០៧ កាបូបនេះបានមានប្រជាប្រិយភាពជាខ្លាំងនៅក្នុងទីផ្សារ កាបូបយួរដៃ ដែលវាធ្វើឡើងពីស្បែកក្រពើ និងមានតែ១៣ កាបូបប៉ុណ្ណោះ រួមជាមួយនឹង ការបង្កប់ត្បូង ៣៣៤ និងពេជ្រ ១៨ការ៉ាត់ផងដែរ។


 

 

តើប្រិយមិត្ដធ្លាប់សាកល្បងប្រើផលិតផលខាងលើហើយឬនៅ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]