នៅក្នុងឆ្នាំ ២០១០ លោក Stig Severinsen ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក ស្ថិតនៅក្រោមទឹក នៃហាងហែលទឹកមួយ ដែលពោរពេញទៅដោយ ត្រីឆ្លាមជាច្រើនក្បាល ក្នុងនោះ ហើយគាត់ អាចរក្សាដង្ហើមរបស់ខ្លួន បានដល់ទៅ ២០នាទី និង ១០វិនាទី ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ជាអ្នកដែលមានដង្ហើមយូរជាងគេបំផុត នៅលើពិភពលោក។

យ៉ាងណាមិញ ២ឆ្នាំក្រោយមក បុរសក្លាហាន រូបនេះ គាត់បានចូលខ្លួន មកសារជាថ្មីម្តងទៀត ដោយលើកនេះ គាត់អាច បំបែកកំណត់កំណត់ត្រាចាស់របស់ខ្លួនឯងបានសំរេច ដោយការអត់ដង្ហើម នៅក្នុងទឹកបានដល់ទៅ ២២នាទីឯណោះ គឺយកឈ្នះកំណត់ត្រាចាស់ តែបន្តិចប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពេលនេះគាត់នៅតែអ្នកគ្រងតំណែង ក្នុងកំណត់ត្រាពិភពលោក ជាមនុស្សដែលអត់ដង្ហើមក្នុងទឹក បានយូរជាងគេបំផុត។

លោក Severinsen ជាបណ្ឌិតផ្នែកឪសថ និង អនុបណ្ឌិត ផ្នែកជីវសាស្រ្ត ត្រូវបានមនុស្សជាច្រើនស្គាល់លោក តាមរយៈវត្តមានរបស់លោក ក្នុងការចូលរួមប្រកួតប្រជែង ដ៏គ្រោះថ្នាក់ជាច្រើន ដោយក្នុងនោះរួមមានទាំងការ ស្ថិតនៅក្នុងទឹកដែលត្រជាក់បំផុត។ ក្នុងនោះផងដែរ មុនពេលជាប់ ក្នុងកំណត់ត្រាពិភពលោកខាងលើ លោកក៏ធ្លាប់បានជាប់កំណត់ត្រាពិភពលោក ក្នុងការហែលឆ្លងទឹក រយៈចម្ងាយ ៧២ម៉ែត្រ នៅសមុទ្រខាងជើង ដែលមានសីតុណ្ហភាពក្រោមសូន្យ ថែមទៀតផង។

ចង់ជ្រាបកាន់តែច្បាស់ សូមតាមដានទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ប្រភព oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]