ស្ដ្រី ដែលកំពុងមានផ្ទៃពោះគ្រប់រូប អាចទទួលទាន ចំណីអាហារគ្រប់ប្រភេទ ដែលមានប្រយោជន៍ សម្រាប់សុខភាព ព្រោះវា អាចជួយ បំប៉នការលូតលាស់ របស់ទារកក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ ហើយថែមទាំងអាច ជួយបង្កើនការផលិតទឹក ដោះឱ្យបានគ្រប់គ្រាន់ រួមទាំងការ សម្រាល បុត្រប្រកបដោយ សុវត្ថិភាពទៀតផង។ ចំណីអាហារទាំងនោះ ត្រូវបានចែកចេញ ជាប្រភេទផ្សេងៗគ្នា។

• អាហារថាមពល ៖ មានដូចជាស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែកសៀង សណ្ដែកខៀវជាដើម។ ស្ត្រីមានផ្ទៃពោះ គួរទទួល ទានស៊ុតឱ្យបាន១ទៅ២គ្រាប់ ក្នុងមួយថ្ងៃ ទឹកដោះគោ១ ឬ២កែវ។ ចំណែកឯតៅហ៊ូ និងទឹកសណ្ដែក ក៏មានអត្ថប្រយោជន៍ ផ្ដល់ប្រូតេអ៊ីន ដូចសាច់សត្វដែរ។ មួយវិញទៀត បាយ ម្សៅ ស្ករ ខ្លាញ់ និងប្រេងរុក្ខជាតិ គួរតែទទួលទាន ឱ្យបានសមល្មម រួមជាមួយអាហារ ដែលផ្ដល់ ជាតិ ប្រូតេអ៊ីនខ្ពស់។ រាល់ការចម្អិនអាហារ គួរប្រើប្រេងរុក្ខជាតិ ដូចជា ប្រេងសណ្ដែក ប្រេងពោតជាដើម។ ចំពោះការទទួលទានអាហារ ដែលផ្ដល់ថាមពល គួរឲ្យបានមួយថ្ងៃ ៣០០០ កាឡូរី។

• អាហារសរីរាង្គ ៖ សំដៅទៅលើប្រភេទ បន្លែដែលមានស្លឹកពណ៌ បៃតងគ្រប់ប្រភេទ ព្រមទាំងបន្លែផ្សេង ៗទៀត ដូចជា ប៉េងប៉ោះ ល្ពៅ ជាដើម ដែលអាហារប្រភេទនេះ ជួយឱ្យរាងកាយ ដំណើរការបានល្អ ធម្មតា។ ក្រៅពីនេះមានផ្លែឈើគ្រប់ប្រភេទដូចជា ចេក ក្រូចពោធិ៍ សាត់ ល្ហុង ត្របែកជាដើមអាចទទួលទាន ជាមួយគ្នាក្នុងពេល តែមួយបាន ដើម្បីឱ្យរាងកាយ ទទួលបាននូវ កាកសរសៃ ជួយសម្រួលដល់ ការបន្ទោរបង់ ព្រោះស្ដ្រីមានផ្ទៃពោះ អាចជួបបញ្ហា ទល់លាមក។ បន្ថែមពីនេះទៀត គួរទទួលទានអាហារ ដែលមានជាតិ កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និងជាតិអ៊ីយ៉ូដ។ ចំពោះវីតាមីនវិញ មានពពួកវីតាមីន ដែលរលាយក្នុង ខ្លាញ់បាន ដូចជាវីតា មីនអា ដេ អឺ ជា ដើម និងវីតាមីនដែល រលាយក្នុងទឹក មានវីតាមីនបេ និងវីតាមីសេ។ ម្យ៉ាងវិញទៀតគ្រប់ ស្ដ្រីមានផ្ទៃពោះ ត្រូវទទួលទាន ទឹកឱ្យបានយ៉ាង តិច៦កែវក្នុងមួយថ្ងៃ លើកលែងតែករណី មានការណែនាំ ពីវេជ្ជបណ្ឌិត ជំនាញ។

ដំបូន្មានអ្នកជំនាញ

    ក្រៅពីអ្វីដែលបាន ជម្រាបជូនខាងលើនេះ ស្ដ្រីមានផ្ទៃពោះ គួរគប្បីទៅពិនិត្យ ផ្ទៃពោះនៅ មណ្ឌលសុខភាពជាប្រចាំ ដើម្បីតាម ដាន សុខភាព ខ្លួនឯងក៏ដូចជាការលូតលាស់ របស់ទារកក្នុងផ្ទៃ និងស្វែងយល់នូវ ប្រការមួយចំនួនដែលស្ដ្រីមានផ្ទៃពោះគួរប្រតិបត្ដិ។ សូមចង ចាំ រយៈពេលមានផ្ទៃពោះ វាជាពេលវេលា ដើម្បីថែរក្សាសុខភាព ជាពិសេសមិនអាចប្រហែសបានទេ។ មួយវិញទៀត សម្រាប់ស្ត្រី ផ្ទៃពោះ មួយចំនួន ដែលមិនចង់ទទួលអាហារណាមួយ ក្នុងចំណោមប្រភេទអាហារទាំងបី ខាងលើនេះ គឺអាចងាក មកប្រើជាមួយនឹង ផលិតផល ជាប្រភេទ Prenatal Care plus ដែលជាឱសថបំប៉នសុខភាព ចំពោះស្ត្រីមានគម៌ និងទារកដែលនៅក្នុងផ្ទៃទៀតផង។ ឱសថនេះ គឺផ្ដល់ នូវអត្ថប្រយោជន៍ជាច្រើន និងវីតាមីនគ្រប់ប្រភេទដែលបំប៉ន ដល់អ្នកម្ដាយ និងទារកផងដែរ។

អត្ថបទ៖ ចន្ទ សិរីរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]