យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសម្នាក់ដោយសារតែខឹង ជាមួយនឹងប្រពន្ធខ្លាំងពេក ដែលតែងតែកុហកខ្លួន បណ្តាលឲ្យទប់អារម្មណ៏មិនបាន ក៏សម្រេចចិត្តបើករថយន្ត ដែលចតនៅក្បែរផ្ទះ ទៅបុកកំទេចផ្ទះ របស់ខ្លួនឯងចោលតែម្តង។

បើតាមខ្សែវីដេអូ នៃហេតុការណ៏នេះ បានបង្ហាញឲ្យឃើញ បុរសជាប្តី ដែលខឹងនឹងប្រពន្ធ រហូតទប់អារម្មណ៏លែងបាន បានបើករថយន្តពណ៌សមួយគ្រឿង ដែលចតនៅក្បែរផ្ទះ ដោយបួងចង្កូតបែរក្បាលរថយន្ត ហើយក៏បើកសំដៅ ទៅបុកកំទេចផ្ទះចោល ដោយមិនស្តាយអ្វីទាំងអស់។

គួរបញ្ជាក់ផងដែរថា វីដេអូនៃហេតុការណ៏នេះ ត្រូវបានថតដោយអ្នកដំណើរម្នាក់ ដែលធ្វើដំណើរចេញពីកន្លែងធ្វើការ ទៅផ្ទះវិញ ហើយក៏បានប្រទះឃើញហេតុការណ៏នេះតែម្តង។

យ៉ាងណាមិញ វីដេអូមួយខ្សែនេះ មានមនុស្សចំនួន ៧០០,០០០នាក់ឯណោះ ដែលបានចូលទស្សនា បន្ទាប់ពីវាត្រូវបង្ហោះ ទៅលើវេបសាយ Reddit៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]