រាជធានីភ្នំពេញ ៖ ម៉ូតូស្គូពីកូនទាមួយគ្រឿង បានជិះរត់គេច ក៏ជ្រុលទៅបុកម៉ូតូអ៊ែរប្ល៊ែករបស់ជន ជាតិបរទេសយ៉ាងពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់៣នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៤ តុលា ២០១៣ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ប្រភពពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូធុនធំ១គ្រឿងជិះម្នាក់ឯង ស្លៀកពាក់ឈុតអង្គរក្ស បានជិះដេញវាយម៉ូតូសេ១២៥ និងម៉ូតូស្គូពីកូនទានៅមុខហាយក្លិប ធ្វើឱ្យម៉ូតូស្គូពីកូនទានោះបើករត់គេចតាមផ្លូវ១៧៨ពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកែងជិះទៅបុកចំពាក់ កណ្តាលម៉ូតូអ៊ែរប្ល៊ែតបណ្តាលឱ្យដួលរងរបួស ធ្ងន់សន្លប់ស្តូកស្តឹងទាំង៣នាក់។

ក្រោយពេលកើតហេតុ ត្រូវបានរថយន្តសង្គ្រោះដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។  ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]