ខេត្តកណ្តាល ៖ លំនៅឋានប្រជាពលរដ្ឋ៥ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី បានត្រូវព្រះអគ្គីលេបត្របាក់អស់ក្លាយជាផេះផង់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ តុលា ២០១៣ នៅមុខពន្ឋនាគារខេត្ត ស្ថិតក្នុងសង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ ពុំបណ្តាលឱ្យនរណាម្នាក់រងរបួស ឫស្លាប់នោះទេ ហើយរថយន្តពន្លត់អគ្គិភ័យ២គ្រឿងបាន ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់៧ឡាន តែអំណាចនៃការឆាបឆេះខ្លាំងខ្លាពេក ទើបឆេះរាលដាលអស់ផ្ទះ៥ខ្នងតែម្តង ។ មូលហេតុនៃការឆាបឆេះ ជំហានដំបូងសង្ស័យឆ្លងចរន្តអគ្គិសនី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]