យើងឃើញ ស្ពត ពាណិជ្ជកម្មបី ពីតារាចំរៀងល្បីនៅប្រទេស កម្ពុជា ដែលទទួលការចាប់អារម្មណ៍ ខ្ពស់ពីប្រិយមិត្ត។ ស្ពតពាណិជ្ជកម្ម សុគន្ធ និសា Samsung សុខ ពិសី Nokia និងសុគន្ធ កញ្ញា Coca Cola។ ក្រុមហ៊ុនទាំងបី ជាក្រុមហ៊ុន លំដាប់យក្ស ក្នុងពិភពលោក។

យើងឃើញការផ្សាយពាណិជ្ជកម្ម  មានលក្ខណៈខុសៗ គ្នា តែដូចជាស្របទៅតាម បុគ្គលក្ខណៈ របស់តារាមួយៗ។

សុគន្ធ និសា Samsung អស្ចារ្យដោយសារ ជាភាសាអង់គ្លេស ហើយសុគន្ធ និសា នៅក្នុង ស្ពតនោះ ដូចជាទេពអប្សរធ្លាក់ ពីលើមេឃ។ ស្ពត Samsung ដូចជាចង់បង្ហាយនូវ ភាពទំនើប និងស្រស់ស្រាយ ។ ស្ពតពាណិជ្ជកម្ម  សមយ៉ាងខ្លាំង ជាមួយ បុគ្គលក្ខណៈ  របស់ សុគន្ធ និសា។

សុខ ពិសី Nokia ស្ពត មានលក្ខណៈ ឆើតឆាយ យុវវ័យ មើលទៅគួរអោយជក់ចិត្ត​។ ពាណិជ្ជកម្ម  សមនឹង សុខ ពិសី ដោយសារ កញ្ញាមាន យុវវ័យ គាំទ្រច្រើន និងកញ្ញាតែងតែ បង្ហាញភាពឆើតឆាយ របស់កញ្ញា តាម សំលៀកបំពាក់ មូតសក់ និងការតុបតែងខ្លួន។

សុគន្ធ កញ្ញា Coca Cola បង្ហាញពីភាព ឡូយ និងញាប់ ញ័រ។ យើងឃើញ សកម្មភាព ក្នុងស្ពត មានភាពរស់រវើក លឿន ហើយញាប់ ញ័រគួរ អោយរំជួលចិត្ត យ៉ាងខ្លាំង។ ភាពឡូយ និងញាប់ ញ័រ គឺសមយ៉ាងខ្លាំង ជាមួយ រូបភាព របស់សុគន្ធ កញ្ញា ដែលតែងតែ ញាប់ញ័រ និងកន្រាក់បេះដូង អ្នកគាំទ្រនាង។

សូមមើល ស្ពតពាណិជ្ជកម្ម ទាំងបីនៅខាងក្រោម។

សុគន្ធនិសា ស្រស់ស្រាយ ជាមួយ Samsung

សូមមើល វិដេអូខាងក្រោម


សុខ ពិសី ឆើតឆាយជាមួយ Nokia

សូមមើល វិដេអូខាងក្រោម

សុគន្ធ កញ្ញា ឡូយ និងញាប់ ញ័រជាមួយ Coca Cola

សូមមើល វិដេអូខាងក្រោម

តើមួយណាអាចជា រាជនី ស្ពតពាណិជ្ជកម្ម នៅកម្ពុជា? សូមចូលរួមបោះឆ្នោត ដោយចុចលើ Vote Here!

រៀបរាងដោយ Khmerload

សូមមិត្តទាំងអស់ជួយ ចង់ចាំនូវ គេហទំព័រ របស់ Khmerload ហើយមកទស្សនានេះ ជារៀងរាល់ថ្ងែ ដើម្បីគាំទ្រ ពូកខ្ញុំអោយមានកំលាំងចិត្ត រកព័ត៌មានសង្គម និងកំសាន្ត ទាន់ហេតុការណ៍។

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី