រូបរាងដ៏ធាត់ទ្រលុតទ្រលន់ របស់ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ពិតជាបានធ្វើអោយមនុស្សជាច្រើន ស្រឡាញ់ និងចូលចិត្តគ្រប់ៗគ្នា ប៉ុន្តែវាសនារបស់គេបែរជាអួរអាប់ ដោយគេងសន្លប់នៅលើគ្រែអ្នកជម្ងឺក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបុរសដែលជាមិត្តប្រុសរបស់ម្តាយខ្លួន យកកាំបិតប៉័ងតោ កាប់ដាច់ម្ខាង គួរអោយអាណិតអាសូរ កាលពីថ្មីៗកន្លងទៅនេះ។

ក្នុងនោះបើតាមប្រភពពីសារព័ត៌មាន បានអោយដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Xiao Jun ដែលមានឳពុកក្រៅខោឈ្មោះ Cheng Sun ដែលត្រូវជាមិត្តប្រុសរបស់ម្តាយបង្កើតខ្លួន កំពុងរស់នៅផ្ទះជួលមួយ ក្នុងក្រុងសិនយ៉ាង ខេត្តលាវនីន ប្រទេសចិន។ នាពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសនេះ សព្វថ្ងៃកំពុងតែមានផ្ទៃពោះ បានធ្វើដំណើរទៅជួបជាមួយសាច់ញាតិ ដើម្បីពិភាក្សារឿងខ្ចីប្រាក់ ដើម្បីទិញផ្ទះថ្មី សម្រាប់ក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែជាអកុសល រឿងខ្ចីប្រាក់នេះ មិនបានដំណើរការទៅដោយរលូនទេ ទើបបណ្តាលអោយគូសង្សារមួយគូនេះ ឈ្លោះប្រកែកគ្នាតាមទូរស័ព្ទយ៉ាងខ្លាំង រហូតធ្វើអោយបុរសជាសង្សារ ហ៊ានទាញកាំបិតប៉័ងតោ កាប់ដាច់ដៃម្ខាងរបស់កូនប្រុសគូសង្សារខ្លួន ដាច់ចេញពីស្មា គួរអោយរន្ធត់។ ហើយអ្វីដែលព្រៃផ្សៃជាងនេះទៅទៀតនោះគឺ បុរសជាសង្សារថែមទាំងហ៊ានគ្រវ៉ាត់ដៃដែលដាច់នោះ ទៅក្នុងឆ្នាំងដែលកំពុងមានទឹកពុះ ដើម្បីកុំអោយក្រុមគ្រូពេទ្យអាចតភ្ជាប់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បុរសដែលជាសង្សារ សព្វថ្ងៃកំពុងត្រូវចាប់ខ្លួនដោយអាជ្ញាធរចិន និងកំពុងរង់ចាំការកាត់ទោសពីតុលាការផងដែរ។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]