តើប្រិយមិត្តធ្លាប់ចង់ឃើញ ឬ ឆ្ងល់ថាបេះដូងកំពុងតែលោត មានរូបរាងបែបណាដែរ ឬ ទេ? ថ្ងៃនេះយើងមានវីដេអូមួយ ដែលបង្ហាញពី បេះដូងរបស់មនុស្ស នៅមានចលនាខណៈពេលដែលយកចេញពីក្នុងខ្លួន។

បេះដូង គឺជាសាច់ដុំមួយដែលដាច់ដោយឡែកពី ប្រព័ន្ធបញ្ជានៃខួរក្បាល។ វាធ្វើាការដោយខ្លួនវាផ្ទាល់ ដោយមិនចាំបាច់រស់នៅក្នុងរាងកាយ។ វាគ្រាន់តែត្រូវការសារធាតុចិញ្ចឹម និងអុកស៊ីសែន ដើម្បីអាចឲ្យវាធ្វើការគ្រប់ពេល ប៉ុន្តែវានឹងកាត់បន្ថយកំលាំង បើសិនជានៅខាងក្រៅរាងកាយ។ វីដេអូឃ្លីបខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញពី ការត្រៀមរៀបចំបេះដូង ដើម្បីផ្លាស់ប្ដូរឲ្យអ្នកជំងឺ។ បេះដូងនេះ ប្រហែលជាត្រូវបានគេបរិច្ចាគវាដើម្បី ជួយដល់អ្នកជំងឺបេះដូង។

បេះដូងមានចលនាដោយសារតែមានអុកស៊ីសែន បើសួតឈប់ដំណើរការ នោះនឹងមានការខ្វះអុកស៊ីសែននៅក្នុងឈាម ដែលធ្វើឲ្យបេះដូងឈប់ដំណើរការដែរ។ ហេតុដូចនេះហើយ នៅក្នុងវីដេអូ គេបានដាក់បំពុងអុកស៊ីសែន ដើម្បីឲ្យបេះដូងនៅដំណើរការ មុននឹងប្ដូរបេះដូងឲ្យទៅអ្នកជំងឺ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖


ប្រភព៖ ហ្វេសប៊ុក

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]