ស្ដ្រីម្នាក់ នឹងត្រូវបង្ហាញមុខនៅក្នុងតុលាការ Meadowlands Magistrate ក្នុងទីក្រុង Soweto នៃ Gauteng អាហ្វ្រិកខាងត្បូង ក្រោយពីកាត់ប្រដាប់ភេទ មិត្ដប្រុសរបស់ខ្លួននាពេលឆាប់ៗនេះ។

យ៉ាងណាមិញ ស្ដ្រីខាងលើនេះ មានឈ្មោះថា Evidence Nkuna អាយុ ២១ឆ្នាំ ចាប់បានមិត្ដប្រុសរបស់ខ្លួន ខណៈពេលដែលកំពុងតែនៅលើគ្រែ ជាមួយនឹងស្រីផ្សេង ក្នុងសភាពស្រាតននោលគោក កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៣មុននេះ។ ភ្លាមៗនោះ នារីរូបនេះបានប្រើកាំបិត កាត់ប្រដាប់ភេទមិនប្រុសចោលតែម្ដង។ នៅក្នុងថ្ងៃតែមួយនោះ នាងក៏ត្រូវបានចាប់ខ្លួនផងដែរ។

ក្រោយពីចាប់ខ្លួន ដោយប៉ូលីសនៅក្នុងតំបន់នេះ នាងអាចធ្វើការធានាខ្លួន ទៅនៅក្រៅឃុំដោយបង់ប្រាក់ R ២,៥០០( ប្រាក់អាហ្វ្រិកខាងត្បូង) ឬ ២៥៥ ដុល្លារអាមេរិក តែនាងបែរជាគ្មានប្រាក់បង់ និងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នទៀត ដើម្បីបញ្ជូនសុំនុំរឿងឡើងទៅតុលាការ។

យ៉ាងណាក្ដី នារីនេះពិតជាមានភាពក្លាហាន និងចិត្ដខ្លាំង ដែលហ៊ានលើកដៃកាត់ ប្រដាប់ភេទមិត្ដប្រុសចោល ដោយមិនអល់អែក តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលហ៊ានធ្វើដូចជានារីខាងលើនេះ?

 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]