តើអំណាចទឹកប្រាក់ពិតជាអាចធ្វើអោយ មនុស្សហ៊ានប្រព្រឹត្តអ្វីៗគ្រប់យ៉ាងមែនរឺ? តើអំណាចទឹកប្រាក់អាចធ្វើអោយ មនុស្សរស់នៅបានដោយសុខស្រួល និងមានសុភមង្គលមែនរឺ? តើអំណាចទឹកប្រាក់អាចធ្វើអោយមនុស្ស ហ៊ានប្រព្រឹត្តអំពើខុសច្បាប់មែនរឺ?

កាលពីថ្មីៗនេះ ប្តីប្រពន្ធមួយគូត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរកូឡុំប៊ី បន្ទាប់ពីបានលក់ព្រហ្មចារីកូនស្រីរបស់ខ្លួន ដែលទើបតែមានអាយុ ១២ឆ្នាំ ដើម្បីជាថ្នូរនឹងទឹកប្រាក់តែជាង ២០០ ដុល្លារតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីអាជ្ញាធរកូឡុំប៊ីបានអោយដឹងថា ស្ត្រីជាប្រពន្ធមានឈ្មោះ Margarita de Jesus Zapata Moreno អាយុ ៤៥ឆ្នាំ ឯបុរសជាប្តីក្រៅខោមានឈ្មោះ Tito Cornelio Daza អាយុ ៥១ឆ្នាំ ដែលអ្នកទាំងពីរមានកូនសរុប ១៤នាក់ ហើយអ្វីដែលហួសចិត្តនោះគឺ ប្តីប្រពន្ធមួយគូនេះ នឹងលក់ព្រហ្មចារីរបស់កូនស្រីរបស់ខ្លួន នៅពេលណាដែលនាងមានគម្រប់ខួបអាយុ ១២ឆ្នាំ។

ពាក្យចាស់លោកពោលថា សំណាញ់ច្បាប់គឺញឹកណាស់ ពោលគឺរឿងទាំងនេះត្រូវបានបែកធ្លាយ ដោយសារតែកូនស្រីម្នាក់របស់ពួកគេ បានមករាយការណ៍ប្រាប់ប៉ូលីស ដោយសារតែខឹងសម្បារនឹងឳពុកម្តាយរបស់ខ្លួន ដែលបង្ខំអោយនាងរំលូតកូនដែលនៅក្នុងផ្ទៃ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ កំពុងប្រឈមមុខនឹងទោសរំលោភបំពានផ្លូវភេទ ទៅលើកុមារអាយុក្រោម ១៤ឆ្នាំ ដោយអាចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ ប្រសិនជាការចោទប្រកាន់បានសម្រេច។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]