និសិ្សត ដានី ចុង អាយុ ២៤ ឆ្នាំត្រូវបានអាជ្ញាធរគ្រឿងញៀនរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក ឃាត់សួរចម្លើយ ក្រោយពីអាជ្ញាធរបានរកឃើញថ្នាំញៀនរាប់ពាន់គ្រាប់ក្នុងផ្ទះដែល ដានី ជួលនៅជាមួយមិត្តគេម្នាក់។ ក្រោយពីសួរចម្លើយ អាជ្ញាធរកំណត់ថា ដានី មិនមានការជាប់ពាក់ព័ន្ធនឹង ថ្នាំញៀនទាំងនោះទេ ហើយនឹងត្រូវដោះលែងពីឃុំ ។

ប៉ុន្ដែដោយសារការភ្លេចភ្លាំង គ្មានអាជ្ញាធរណាម្នាក់ទៅដោះលែង ដានី ហើយទុកឲ្យ ដានី នៅក្នុងបន្ទប់ឃុំដែលមានជញ្ជាំងនិងទ្វារក្រាស់ ចំនួន ៥ ថ្ងៃមុននឹងដឹងថាគេភ្លេចដោះលែង ដានី។ ដានី នៅក្នុងបន្ទប់ឃុំដោយអត់បាយ និង ទឹក ចំនួនប្រាំថ្ងៃ ហើយទោះខំស្រែកយ៉ាងណាក៏មិនមានអ្នកណាលឺ ។ ដើម្បីរស់ ដានី បង្ខំខ្លួនផឹកទឹកនោមខ្លួនឯង ។ ជួនកាល ដានី មានសតិមិននឹងនរ ខាំបំបែកវ៉ែនតាខ្លួនឯង និង យកបំណែកវ៉ែនតា មកកាត់សាច់ខ្លួនឯង ។ គ្រូពេទ្យបានប្រាប់ថា ដានី ប្រហែលជាបានទំពា កញ្ចក់វ៉ែនតា នៅពេលដែលឃ្លានពេក ។

អាជ្ញាធរម្នាក់ទីបំផុតបានលឺ ដានី ស្រែកហើ ហើយក៏ប្រញាប់ហៅក្រុមសង្គ្រោះបន្ទាន់ ។ អាជ្ញាធរគ្រឿងញៀន បានចេញសេចក្ដីថ្លែងសុំទោសជាសាធារណៈ ប៉ុន្ដែ ដានី​ និង មេធាវី ដានី មានគម្រោង ប្ដឹង អាជ្ញាធរគ្រឿងញៀន ។

ដានី អាចទទួលលុយសែនដុល្លារបើឈ្នះក្ដីក្នុងករណីនេះ។

ប្រិយមិត្តគិតថា សំណងប៉ុន្មានទើបសមនឹងការរងទុករបស់ ដានី?

ដានី 

អាជ្ញាធរគ្រឿងញៀន

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]