បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក បីនាក់ត្រូវបានកម្លាំង អហ ឃាត់ខ្លួនញាត់ទ្រុង កាលពីវេលា ម៉ោង១៨ ព្រលប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្រោយពីធ្វើ សកម្មភាពនាំគ្នា លួចផ្ទះ ប្រជាបលរដ្ឋ ម្នាក់ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លួចយកដែកនិង សង្គ័សី ទៅលក់ អេតចាយ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះថា ជនសង្ស័យ មានឈ្មោះ ប៊ុន បុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរ មិនពិតប្រាកដ។ រីឯជនរងគ្រោះមាន ឈ្មោះ អៀ បូរាណ ភេទប្រុស អាយុ ៤៤ឆ្នាំ រនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ មានមុខរបរជាអាជីវករ លក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ។

 លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំគឺធ្វើឡើងក្រោយពី ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ និង ពាក្យបណ្តឹងពីជនរងគ្រោះថា មានចោរ មួយក្រុមបាននាំគ្នា គាស់ផ្ទះលួចដែក និងសង្គ័សី ទើបកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ ក៏ឈានដល់ការ ចាប់ខ្លួនជនសង្ស័យបានម្នាក់ ដោយឡែកពីរ នាក់ទៀតកំពុងរត់គេចខ្លួន។ ក្រោយសួរនាំ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]