រាជធានីភ្នំពេញ ៖ អ្នកនាងសុខ សោម៉ាវត្តី បានវិលទៅកាន់ទីលាន សិល្បៈវិញហើយ បន្ទាប់ពីរឹងដៃរឹងជើងពីការ សម្រាលកូនស្រីមួយរួច  មក ។ សម្រាប់អ្នកតាមដានរាល់សកម្មភាពរបស់តារា ស្រស់ឆើតឆាយរូបនេះ ម្នាក់ៗមិននឹកស្មានថា នាងនៅតែស្រឡាញ់សិល្បៈអាច មកចូលរួមការងារនេះបានទេ ដោយសារតែនាងជាកូនប្រសា អ្នកមានមុខមាត់ក្នុងសង្គម ។

បន្ទាប់ពីវិលមកកាន់កាប់តួនាទីជាពិធីការិនីដូចដើម ពេលនេះអ្នកនាងសុខ សោម៉ាវត្តី មិនត្រឹមតែចាប់ការងារពិធីការិនីមួយមុខប៉ុណ្ណោះទេ នាងថែមទាំងចូលរួមថតរឿង ភាគថ្មីឱ្យទូរទស្សន៍បាយ័ន កន្លែងដែលនាងបម្រើការនៅទីនោះទៀតផង ដោយម្តងនេះនាងកាន់ តែមុជជ្រៅក្នុងទីលានសិល្បៈហើយ។

បើនិយាយពីរឿងសម្តែងវិញ សុខ សោម៉ាវត្តី ពិតជាមិនអន់ប៉ុន្មានទេ គឺមានកាយវិការសម្តែងសម្បូរបែប អាចឆក់អារម្មណ៍អ្នកទស្សនាឱ្យជក់ចិត្តមិនតិចទេ ពិសេសកាយវិការបែបក្រមិចក្រមើម នាងទទួលបានភាគរយគាំទ្រខ្លាំងណាស់ បន្ទាប់ពីបានបង្ហាញស្នាដៃសម្តែងរឿងដំបូង ក្រោមចំណងជើងថា «ភូមិខ្ញុំស្រស់ឆើតឆាយ»។ ម៉្លោះហើយមុនពេលនាងវត្តី រៀបការ គឺសម្បូរការងារផ្នែកសម្តែងណាស់តាំង ពីសម្តែងស៉្បតពាណិជ្ជកម្ម និងខារ៉ាអូខេ គឺឆក់បានឱកាសជាបន្តបន្ទាប់ ធ្វើឱ្យកេរ្តិ៍ឈ្មោះកាន់តែត្រដែតឡើងតាំងពីពេលនោះមក ។ ពេលនេះ សុខ សោម៉ាវត្តី បានងាកមកស្ថិតក្នុងតួនាទីជាអ្នកសិល្បៈវិញហើយ ដោយមើលតាមកញ្ចក់ទូរទស្សន៍នាងនៅ តែមានរូបសម្រស់ស្រស់ផូរផង់ ផ្ទៃមុខសរលោង ចំណែកការរៀបចំខ្លួនវិញ សោម៉ាវត្តី មើលទៅមានលក្ខណៈបែបស្រគត់ស្រគំបន្តិច ដោយសារតែនាងបានក្លាយជាម្តាយរបស់ គេដែលត្រូវប្តូរឥរិយាបថខុសពីនៅខ្លួនមួយ ។

តាមប្រភពមួយចំនួនឱ្យដឹងកាលពីពេល ថ្មីៗនេះថា ម្តងនេះក្រៅពីធ្វើជាពិធីការិនីនៅកន្លែងចាស់ ដោយមិនអាចដើរចោលបានក្រោមរូបភាពនឹកស្តាយ អ្នកនាងសុខ សោម៉ាវត្តី បានងាករកការងារសម្តែងភាពយន្តដូចកាលពីមុនទៀតផង ដោយនាងសម្រេចថតរឿងភាគថ្មីមួយជូនទូរទស្សន៍បាយ័ន ។ ខ្សែរឿងដែលនាងសម្តែងនោះ គឺរឿង «អស្ចារ្យណាស់ប្តីខ្ញុំ» ដែលមាន សុខ សោម៉ាវត្តី សម្តែងជាតួអង្គអ្នកគ្រូពេទ្យ និងមានតួប្រុសលោក សាយ សៀរ៉ា ។ វត្តី ដើរតួជាគ្រូពេទ្យអត់មានកាយវិការណាបែបលេងសើចដូចរឿងមុនទេ ។ បើស្តាប់ចំណងជើងអាចយល់ថា វត្តី ដើរតួបែបមានចរិតកាចឆ្នាស ឬកំប្លែង តែការណ៍ពិតនាងមិនសម្តែងជាលក្ខណៈដូចមុនទេ ។ នាងដើរតួចបែបស្លូតវិញម្តង ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការសម្តែងឱ្យដឹងថា តើការប្តូរចរិតសម្តែងរបស់នាង អាចឆក់អារម្មណ៍ប្រិយមិត្តទស្សនិកជនបានកម្រិតណា បន្ទាប់ពី ម្នាក់ៗសរសើរថា នាងសមជាតួអង្គបែបក្រមិចក្រមើមនោះ ។ ខ្សែរឿងភាគដែលសោម៉ាវត្តី សម្តែង ថតបានជិត២០%ហើយ ដោយគ្រោងដាក់បញ្ចាំងនៅក្នុងអំឡុងដើមឆ្នាំ២០១៤ ។ ឈុតដែលសោម៉ាវត្តី សម្តែងភាគច្រើនថតនៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត ព្រោះនាងដើរតួជាអ្នកគ្រូពេទ្យ ។ តាមរយៈការសម្តែងរឿងថ្មីនេះ មហាជនកំពុងតែរង់ចាំមើលថា នាងសម្តែងបានល្អកម្រិតណា ក្រោយពេលសម្រាលកូនរួច ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី