វីដេអូមួយ ដែលត្រូវបានថតពី សកម្មភាព ការប្រកួតធ្វើម្ហូប ជាលក្ខណៈជាតិមួយ បានបង្ហាញពី ស្នាដៃ របស់ចុងភៅនីមួយៗ យ៉ាងមានភាពប៉ិនប្រសព្វ និង រហ័សរហួន។

ការប្រកួតធ្វើម្ហូបនេះ បានប្រព្រឹត្តឡើងនៅឯប្រទេសចិន ដោយមានការចូលរួម ពីបណ្ដាចុងភៅល្បីៗ និង មានជំនាញ ចំណេះ រៀងៗខ្លួន ហើយពួកចុងភៅទាំងនោះ បានមកបញ្ចេញ ស្នាដៃនៅចំពោះមុខ មហាជនផ្ទាល់តែម្ដង។

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ និងពិសេសទៀតនោះ គឺការប្រកួតធ្វើម្ហូបនេះ មិនត្រឹមតែប្រកួតលើរសជាតិ និង ការរៀបចំប៉ុណ្ណោះទេ ថែមទាំង ប្រកួតទៅលើ ការធ្វើម្ហូប គឺធ្វើយ៉ាងណា អោយសាច់សត្វទាំងឡាយ ដែលគាត់បានចម្អិនទៅហើយនោះ អោយពួកវានៅមានជីវិត ដូចនៅរស់រវើក។

ជាក់ស្ដែងដូចជានៅក្នុងវីដេអូនេះ ចុងភៅម្នាក់បាន ចម្អិន មុខម្ហូបមួយចាន ពីសាច់ពស់ ប៉ុន្តែយើងឃើញថា ម្ហូបមួយចាននោះ នៅមានភាពរស់រវើកពីសាច់ទាំងនោះដែលគួរអោយញញើតក្នុងការទទួលទាន។

ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖



តើលោកអ្នកហ៊ានទទួលទានមុខម្ហូបទាំងពីរចានខាងលើដែរឬទេ?

ប្រភព៖ Youtube

ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]