យើងដឹងហើយថា ត្បូងពេជ្រជាគ្រឿង លម្អដែលមានតម្លៃ និង កំរ រកបាននៅលើដែនដីយើងនេះ។

ជាក់ស្ដែងដូចជា ត្បូងពេជ្រ ដែលមានទំហំ ៥៩.៦០ការ៉ាត់មួយគ្រាប់នេះ មានតម្លៃរហូតដល់ទៅ ជាង៤០លានដុល្លារ ដោយគ្រាប់ពេជ្រនេះ មានពន្លឺពណ៌ផ្កាឈូក គួរអោយទាក់ទាញ។

ត្បូងពេជ្រ ដែលមានតម្លៃខ្ពស់កប់ពពកនេះ ត្រូវបានគេអោយឈ្មោះថា ជាតារាផ្កាឈូក ហើយវាត្រូវបានរុករកឃើញ នៅឯប្រទេសអាហ្រ្វិកខាងត្បូង ហើយវាត្រូវបានយកមកដុសខាត់ និង លាងសម្អាត ដោយច្នៃអោយទៅជាពេជ្រស្អាតបែបនេះ ដោយប្រើរយៈពេលអស់ ២ឆ្នាំ។

ត្បូងពេជ្រផ្កាឈូកមួយគ្រាប់នេះ ត្រូវបានចាត់ចូលជា ត្បូងពេជ្រ ដែលមានទំហំធំជាងគេបំផុត ហើយ ជាត្បូងពេជ្រកំរ និង មានតម្លៃបំផុត ក្នុងការដាក់លក់។

ចង់ដឹងថា ត្បូងពេជ្រផ្កាឈូក ស្រស់ស្អាតយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖






តើប្រិយមិត្តយល់យ៉ាងណាចំពោះត្បូងពេជ្រ ដែលមានតម្លៃបែបនេះ?

ប្រភព៖ Dailymail

ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]