រលកក្រោយរុញច្រានរលកមុខ បើរលកមុខនមិនខំ នឹងបាត់បង់ទីជម្រក សុភាសិតនេះ ហាក់ដូចជាបានដាស់តឿន និងពញ្ញាក់ស្មារតីកូនខ្មែរគ្រប់រូប អោយលះបង់គំនិតថតចម្លងបទចម្រៀងពីបរទេស ព្រមទាំងចេះបង្កើតនូវអ្វីដែលជារបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងជួយលើកកម្ពស់ស្នាដៃរបស់កូនខ្មែរផងដែរ។

បទចម្រៀងរបស់កូនខ្មែរជាច្រើន បានចាប់ផ្តើមលេចមុខមាត់បន្តិចម្តងៗ ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងភ្លេងដោយខ្លួនឯង ពិតជាបានបង្កើតព្យុះភ្លៀង កក្រើកអស់វិស័យសិល្បៈ និងបានជម្រុញអោយមានការប្រកួតប្រជែងគ្នា យ៉ាងក្តៅគគុក ដើម្បីទាក់ទាញអ្នកគាំទ្ររបស់ខ្លួន គួរអោយស្ញើចសរសើរកន្លងទៅនេះ។

តើប្រិយមិត្តណាខ្លះដែលមិនធ្លាប់បាត់បង់ស្នេហា? តើប្រិយមិត្តណាខ្លះដែលមិនធ្លាប់ឈឺចាប់រឿងស្នេហា? បើសិនជាអាច ខ្ញុំចង់ធ្វើជាមនុស្សអត់បេះដូង នោះខ្ញុំនឹងមិនបាច់មានអារម្មណ៍ឯកា ព្រមទាំងជួបប្រទះរឿងដែលធ្វើអោយខ្លួនឯងឈឺចាប់ ខ្លោចផ្សា គួរអោយក្រៀមក្រំផងដែរ។


ទាំងនេះនឹងត្រូវបកស្រាយ នៅក្នុងបទចម្រៀងរបស់ បុរសខូចចិត្ត Cartoon EmoBee ដែលមានចំណងជើងថា “ខ្ញុំចង់ធ្វើជាមនុស្សអត់បេះដូង” ខាងក្រោមនេះ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបទចម្រៀង Teaser នេះ? សូមរង់ចាំបទចម្រៀងពេញទាំងអស់គ្នា!

ប្រភព៖ យូធូប

តារាចម្រៀង៖ Cartoon EmoBee

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]