ខេត្ត​ស្ទឹងត្រែង ៖ ​រថយន្ត​របស់​ជន​ជាតិ​ចិន​ម្នាក់ត្រូវ​បាន​កម្លាំង​ការិយា​ល័យ​​នគរ​បាល​​ ចរា​ចរផ្លូវគោក​ស្ទូច​​​​យក​ទៅ​​រក្សា​ទុក​នៅ​​ស្នង​ការ​ដ្ឋាន​ខេត្ត​ស្ទឹង​ ត្រែង បន្ទាប់​ពី​​ប៉ះ​នឹង​ម៉ូតូ​​សង់កូរ៉េ​មួយ​គ្រឿង​​បង្ក​ឱ្យ​​មនុស្ស​ម្នាក់​​ ស្លាប់​បាត់​បង់​ជីវិត កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ឧសភា ​២០១២ ​​នៅ​ចំណុចស្ពាន​អូរ​ច្រឡង់ ភូមិ​អូរ​ឫស្សី​​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀមបូក ខេត្ត​​ស្ទឹង​ត្រែង ។

​ម៉ូតូសង់​កូរ៉េ​​ពណ៌​ក្រហម ​ជិះ​គ្នា​២​នាក់​​ ​ម្នាក់​ឈ្មោះ​​អៀ លឹម​ហៀ អាយុ​​២២​ឆ្នាំ ​​ភេទ​ប្រុស ជាអ្ន​កបើក​បរ​បានស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​​ដល់​មន្ទីរ​ពេទ្យ ​​ដើម្បីសង្គ្រោះ និង​ម្នាក់​ទៀត​​រួម​ដំណើរជាមួយ​រង​របួស​ស្រាល​ឈ្មោះ​​នី វុទ្ធី ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​អ្នក​ទាំងពីរ​រស់​នៅភូមិ​​-ឃុំ​កើត​ហេតុ​ខាងលើ​ ។ ​ចំណែក​បុរស​ជន​ជាតិ​ចិន​ឈ្មោះ​សៀវ ឡេង ​អាយុ​៤០​ឆ្នាំ​បើក​បរ​រថយន្ត​​ម៉ុង​តារ៉ូ ពណ៌​ទឹក​ប្រាក់ ​ហើយ​រថយន្ត និង​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​យក​​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​​ ខេត្ត​រង់ចាំ​​ភាគី​ជន​ជាតិ​ចិន​ចូល​ដោះ​ស្រាយ​សំណង​ដល់​ជន​រង​គ្រោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

  ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]