វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាពរាំចាក់ក្បាច់ យ៉ាងកន្ត្រាក់អារម្មណ៍ របស់បុគ្គលិកចាក់សាំងម្នាក់ បានទទួលការ ចាប់អារម្មណ៍ និង ចុចមើលយ៉ាងច្រើន នៅលើយូធូប។

ខណៈពេល ម្ចាស់រថយន្តម្នាក់ កំពុងរង់ចាំវេនចូល ចាក់សាំង នៅឯស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែង ក្នុងប្រទេសរុស៊្សីនោះ កាមេរ៉ាសុវត្ថិភាព ក្នុងឡានរបស់គាត់ បានថតជាប់នូវសកម្មភាព របស់បុគ្គលិកចាក់សាំងម្នាក់ បានបង្ហាញក្បាច់រាំ យ៉ាងរស់រវើករបស់ខ្លួន ជូនដល់អតិថិជន ដែលជាម្ចាស់រថយន្ត ទស្សនាកំសាន្ត ទំរាំ ចាក់សាំងរួចរាល់។ ក្នុងនោះ រូបគាត់ថែមទាំងបាន ឡើងទៅរាំចាក់ក្បាច់ នៅលើដំបូលរថយន្ត ទៀតផង ដែលធ្វើអោយម្ចាស់រថយន្ត មើលយ៉ាងជក់ចិត្ត និង កោតសរសើរផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព យូធូប

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]