យោងតាមសម្ដីរបស់តុលាកា មានស្ដ្រីដែលរៀបការរួចម្នាក់ ធ្វើការជាអ្នកជំនួយការគ្រូបង្រៀន បានលួងលោមក្មេងប្រុសមិនទាន់គ្រប់អាយុ ឲ្យរួមភេទជាមួយនាង។

អ្នកស្រី Elaine McKay អាយុ ៥៧ឆ្នាំ ត្រូវបានចោទប្រកាន់ មានទំនាក់ទំនងផ្លូវភេទ ជាមួយនឹងក្មេងប្រុសអាយុ ១៥ឆ្នាំ ដែលជាកូនសិស្សរបស់គាត់។ ក្មេងប្រុសម្នាក់នោះ យើងមិនអាចប្រាប់ពីឈ្មោះរបស់គេបានទេ គ្រាន់តែដឹងថា អ្នកស្រី Mckay មានទំនាក់ទំនងផ្លូវភេទជាមួយគេ ហើយគាត់ថែមទាំងបង្ហាញរូបភាព អាសអាភាសឲ្យទៅក្មេងប្រុសនោះ មើលថែមទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី McKay មានកូនស្រីពីរនាក់ ម្នាក់ ២៦ឆ្នាំ និងម្នាក់ទៀតអាយុ ២៩ឆ្នាំ រស់នៅជាមួយនឹងប្ដីទី៣ របស់គាត់ក្នុងផ្ទះមួយ។ McKay ត្រូវបានសាលាបញ្ឈប់ការងារ ហើយនឹងត្រូវចូលតុលា នៅខែ១ ឆ្នាំក្រោយ ក្នុងស្រុក Essex ប្រទសអង់គ្លេស។

ខ្លួនមានឋានៈជាគ្រូបង្រៀន តែបែរជាប្រព្រឹត្តិអំពើដ៏អាម៉ាស់បែបនេះទៅវិញ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?




ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]