ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្អាត ពូកែរាំរែក កញ្ញា ទេព បូព្រឹក្ស មួយរយៈមុននេះ ត្រូវបានមហាជន មើលឃើញថា នាងជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រី ឯទៀត ដែលឧស្សាហ៍ជួបប្រទះ រងនូវព្យុះភ្លៀង ព័ត៌មាន ទាក់ទងនឹងរឿងរ៉ាវ ជីវិតស្នេហាឯកជន ក៏ដូចជា នៅក្នុងអាជីព ការងារសិល្បៈ។

ជាក់ស្ដែងថ្មីៗនេះ ក៏មានព័ត៌មានលេចធ្លាយ ចេញមកថា តារាចម្រៀងស្រីដែលមានភាពលេចធ្លោរ គួរសមនៅក្នុង ផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស កំពុងតែមានស្នេហា លួចលាក់ ជាមួយបុរសម្នាក់ ដែលគេដឹងថា ជាកូនប្រុសរបស់ លោកឧកញ៉ា ដែលមានទ្រព្យ ស្តុកស្តម្ភមួយរូប នៅក្នុងស្រុកខ្មែរ។

ផ្អែកតាមប្រភព និយាយខ្សឹបខ្សៀវតៗគ្នា ពីមជ្ឈដ្ឋានខាងក្រៅ បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស ជាមួយ មនុស្សប្រុស ដែលជាកូនលោកធំម្នាក់នេះ គឺបានចាប់ផ្តើមឡើង ទើបតែជិតមួយឆ្នាំទេ។ ម្យ៉ាងទៀតភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែម របស់អ្នកទាំងពីរ ក៏មិនដែលធ្លាប់ បញ្ចេញ ឬបង្ហាញឲ្យអ្នកណាម្នាក់ បានដឹងនោះឡើយ។

ជុំវិញការបែកធ្លាយ ទំនាក់ទំនងស្នេហាក្រៅ សង្វៀនសិល្បៈ របស់តារាស្រី ទេព បូព្រឹក្ស ជាមួយបុរស វ័យជិត៣០ ឆ្នាំ ជាកូនប្រុស លោកឧកញ៉ានេះ ត្រូវបានប្រភពខាងលើ និយាយទៀតថា ទើបតែធ្លាយក្នុងពេលថ្មីៗនេះទេ ខណៈដែលមុននេះ គេបានឃើញ បុរសម្នាក់នោះ បណ្តើរនាងចូលក្នុងហាង លក់ខោអាវមួយកន្លែង ក្នុងក្រុងភ្នំពេញ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភពខ្លះ បាននិយាយថា រាល់ការចំណាយទិញរបស់របរផ្សេងៗ ដើម្បីសម្ញែងភាពហ៊ឺហារបស់នាង គឺកូនប្រុសលោកឧកញ៉ រូបនោះ ជាអ្នកចំណាយទាំងអស់ ។ ថ្មីៗនេះ ដើម្បីផ្គាប់ចិត្តនាង បុរសរូបនោះ ក៏កំពុងតែមានគម្រោង ប្តូររថយន្ត ស៊េរីទំនើប( Range Rover) ដើម្បីជាកាដូលួងចិត្ត ស្រីស្រស់រូបនេះទៀតផង។

ទាក់ទងនឹងការលេចឮ ព័ត៌មានដ៏រសើបខាងលើនេះ នៅព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY បានស្វែងរក ការបំភ្លឺពី កញ្ញា ទេព បូព្រឹក្ស ដើម្បីសុំបកស្រាយជុំវិញ រឿងនេះដែរ ប៉ុន្តែនៅមិនទាន់អាចទំនាក់ទំនង បាននៅឡើយទេ។ LookingTODAY នឹងព្យាយាម សុំការបកស្រាយ ពីកញ្ញា ទេព បូព្រឹក្ស នៅពេលក្រោយ។

ជាការកត់សម្គាល់ បើទោះជាតារាចម្រៀង ទេព បូព្រឹក្ស តែងបានជូបនូវបញ្ហារឿងមិនល្អ ដែលគេនិយាយមកលើខ្លួនយ៉ាងណា ក៏ដោយ នាងនៅតែបញ្ចេញ ស្នាមញញឹមជានិច្ច ។ ម្យ៉ាងទៀត រឿងរ៉ាវដែលធ្លាប់ កើតឡើងទាំងនោះ ក៏តែងតែបានរសាត់ ឃ្លាតឆ្ងាយចេញ ពីជីវិតរបស់នាងវិញ ក្រោយពីមាន ការបកស្រាយ និងបំភ្លឺពីតារាស្រីរូបនេះ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស