ភ្នំពេញ៖ តារាចម្រៀងរូបសង្ហា កំពុងតែជ្រកនៅក្នុង ទ្រនំផលិតកម្មសាន់ដេ លោក អាន គុណកូឡា ត្រូវបានមហាជន មើលឃើញថា ប្រជាប្រិយភាពរបស់លោក នៅក្នុងផលិតកម្ម ដ៏ធំល្បីឈ្មោះមួយនេះ ហាក់មិនសូវលេចធ្លោរ និងទទួលបានប្រជាប្រិយភាព ដូចតារាចម្រៀង មួយចំនួនផ្សេងទៀត ដូចជា លោក ឆាយ វីរៈយុទ្ធ និង ខាន់ ជែមស៍ និងកែវ វាសនា ឡើយ ។

ខណៈប្រជាប្រិយភាព មិនទាន់មានសន្ទុះ និងល្បីល្បាញប៉ុន្មានផង ស្រាប់តែថ្មីៗនេះ លោក អាន គុណកូឡា ត្រូវបានប្រភពចេញ ពីអ្នកនៅក្នុងចង្កោម សិល្បៈមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា លោក អាន គុណកូឡា បានធ្វើឲ្យអ្នកសិល្បៈ ប្រុសស្រីមួយចំនួន សម្តែងក្តីមិនពេញចិត្ត ចំពោះទង្វើរបស់លោក ដោយសារតែលោក វាយឫកខ្ពសកប់ពពក និងនិយាយសម្តីថ្លោសៗ ដាក់អ្នកសិល្បៈដូចគ្នា ។

ប្រភពដដែល បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ អ្នកសិល្បៈមួយចំនួន សម្តែងក្តីមិនពេញចិត្ត ជាមួយអាន គុណកូឡា ដោយសារតែកាលពីកន្លងទៅ តារាចម្រៀងរូបនេះ បានទៅថតខារ៉ាអូខេ នៅក្នុងក្លឹបកម្សាន្ត ស្កាយ ហើយបានប្រើពាក្យសម្តីថ្លោស និងបញ្ចេញឫកពារខ្ពស់ ដាក់អ្នកចម្រៀង និងក្រុមភ្លេងចចកសមុទ្រ ដែលធ្វើការនៅក្នុង ក្លឹបនោះ ទៀតផង ។

ប្រភពដដែលបាន បង្ហើបប្រាប់ទៀតថា ការបញ្ចេញឫកពារខ្ពស់ និងប្រើសម្តីថ្លោស របស់ អាន គុណកូឡា បានធ្វើឲ្យមនុស្សមួយចំនួន នៅក្នុងព្រឹត្តិការណ៍នោះ ស្ទើរតែទប់អារម្មណ៍មិនបាន ស្ទុះទៅកាច់ធ្មង់បំបាក់ចោល ។ តែទោះយ៉ាងណា នៅពេលនោះ លោក អាន គុណកូឡា បានចេញទៅផុត ដោយមិនមានអ្វីកើតឡើង ចំពោះលោកឡើយ ដោយសារគេមិនចង់ឲ្យ មានបញ្ហាធំដុំនៅទីនោះ ។ តែយ៉ាងណា ចំពោះទង្វើលរបស់លោក អាន គុណកូឡា បានធ្វើឲ្យអ្នកទាំងនោះ ដក់ជាប់ក្នុងអារម្មណ៍ជានិច្ច និងបានសម្ដែងអារម្មណ៍ ហួសចិត្តគ្រប់ៗគ្នា និងម្នាក់ៗមិននឹកស្មានដល់ថា អាន គុណកូឡា មិនគួរណាប្រើ ចរិតដើមរបស់ខ្លួន មកច្រងែងច្រងាង បែបនេះឡើយ ត្រឹមតែល្បីឈ្មោះប៉ុណ្ណឹង។

ចំពោះការលេចឮខាងលើ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទាក់ទង សុំការស្រាយ បំភ្លឺលើបញ្ហានេះ ពីលោក អាន គុណកូឡា តាមទូរស័ព្ទបានទេ ដោយសារលេខ ទូរស័ព្ទរបស់លោក ដែលធា្លប់ប្រើ ទាក់ទងអត់បាន។ តែទោះជាយ៉ាងណា គេហទំព័រ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយរបស់ លោក អាន គុណកូឡា ចំពោះការលេចឮខាងលើ ដើម្បីឲ្យអស់ចម្ងល់ពីមហាជន ៕ 









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា