យក់ ដួងតារា ប៉ះគ្នាលើកទីមួយ ជាមួយតារាម៉ូដែល នីណា! (មានវីដេអូ)

//s9.kh1.co/84/84da757820b83dbb5d86517e41b703b0fba7dcfb.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

លោក យក់ ដួងតារា ត្រូវបានទស្សនិកជនបានស្គាល់ជាយូរមកហើយ តាមរយៈការចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាច្រើនឆ្នាំ។

ភ្នំពេញ៖ លោក យក់ ដួងតារា តារាចម្រៀងសម្លេងរដឺនដ៏មានទឹកដម ក្លាយជាតួឯកប្រុសក្នុងភាពយន្តបែបសង្គមគ្រួសារ ដែរសម្បូរទៅដោយឈុតឆាកកំប្លែងសើចសប្បាយសឹងគ្រប់វគ្គគ្រប់ប្លង់ ដែលផលិតដោយផលិតកម្មរស្មីហង្សមាស ដែលភាពយន្តនេះគឺមានចំណងជើងថា «កំលោះ ៣៦ឆ្នាំ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=964,q=100/51/51b9f9a87ba0a6083752ba5f8856847c0fe45f58.jpg

លោក យក់ ដួងតារា ត្រូវបានទស្សនិកជនបានស្គាល់ជាយូរមកហើយ តាមរយៈការចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាច្រើនឆ្នាំ ដែលបទចម្រៀងរបស់លោកភាគច្រើនជាបទប្រជាប្រិយ កន្ទ្រឹម សារ៉ាវ៉ាន់ រាំវង់ជាដើម។

តារាចម្រៀងមកពីខេត្តបន្ទាយមានជ័យរូបនេះ ក៏មានសមត្ថភាពអាចលេង និងច្រៀងចាប៉ីបានយ៉ាងពិរោះផងដែរ រៀងរាល់ពេលដែលមានកម្មវិធីបែបស្រុកស្រែ គឺកម្របាត់វត្តមានរបស់លោកណាស់។ ហើយរាល់ពេលដែលមានវត្តមានរបស់លោក គឺតែងតែមានបរិយាកាសសប្បាយរីករាយ សើចក្អាកក្អាយ រំសាយទុក្ខជាមិនខាន។

https://s9.kh1.co/__image/w=650,h=440,q=100/4f/4faf593c0708013151c992bef9e95d92eb7c74c9.jpg

ដូច្នេះមិនត្រឹមតែជាតារាចម្រៀង និងជាអ្នកចាប៉ីមួយរូប លោក យក់ ដួងតារា ក៏ជាតារាសម្ដែងមួយរូបដែលត្រូវបានផលិតករជ្រើសរើសជាតួអង្គដែលភាគច្រើន គឺតួបែបកំប្លែង មានទាំងតួក្មេង និងតួចាស់។

ហើយក្នុងពេលថ្មីៗនេះ លោកក៏ត្រូវបានទទួលបានការងារថ្មីមួយទៀត ដែលលោកត្រូវសម្ដែងជាតួឯកក្នុងភាពយន្តសង្គមគ្រួសារបែបកំប្លែងមួយរបស់ហង្សមាស នោះគឺរឿង «កំលោះ ៣៦ឆ្នាំ» ដែលភាពយន្តមួយនេះជាស្នាដៃដឹកនាំសម្ដែងដោយលោក សេង សុវណ្ណារ៉ា

https://s9.kh1.co/__image/w=650,h=681,q=100/5f/5f9101ecde33a0b55d7dd3fd0c01149a7ebf2e79.jpg
https://s9.kh1.co/__image/w=650,h=655,q=100/22/22d463cfde240abe974f1a1219e3fd0c9ca345cd.jpg
https://s9.kh1.co/__image/w=650,h=655,q=100/a3/a39bacec489fcff27fe0e1e6e84d41c6dd85ea44.jpg

រង់ចាំតាមដានទស្សនាទាំងអស់គ្នា ភាពយន្ត «កំលោះ ៣៦ឆ្នាំ» ចាក់ផ្សាយជូនទស្សនានៅថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទូរទស្សន៍ហង្សមាស HDTV៕

យក់ ដួងតារា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T