រាជធានីភ្នំពេញ​​ ​៖ រថយន្ត​ម៉ាក​ហ៊ី​ណូ​ ពណ៌​ត្រេអ៊ី​​​មួយ​គ្រឿង​ បាន​បើក​បុក​ម៉ូតូ​ពីក្រោយរួច​​​កិន​ជាប់​ក្រោម​រថយន្ត​​​អូស​ចំនួន​១២​ ម៉ែត្រ​ ​​ទើប​ទៅមុខ​លែង​រួច​ ។ គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ ព្រលប់​​ថ្ងៃទី​១​ ឧសភា​ នៅមុខ​ក្រុមហ៊ុន​ណូគា​ តាមផ្លូវ​លេខ​២៧១​ សង្កាត់​ទឹក​ល្អក់ទី​៣​ ខណ្ឌ​ទួល​គោក​ បណ្តាល​ឱ្យ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ស៊េរី​២០១០​​មួយ​គ្រឿង​​រង​ការខូច​ខាត​ស្ទើរ​តែ​ទាំងស្រុង​ ឯអ្នក​បើក​បរ​រង​របួស​ស្រាល​​ ។

តាមសាក្សី​នៅ​កន្លែងកើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា​ ​នៅមុន​ពេល​កើត​ហេតុ​​ ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១២៥​ខាង​លើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវលេខ​២៧១​ ក្នុង​ទិស​​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ ពណ៌​ត្រេអ៊ី ។ នៅពេល​ធ្វើ​ដំណើរ​មក​ដល់​ស្តុប​មុខ​ក្រុម​ហ៊ុន​ណូគា​​ ម៉ូតូ​បានឈប់​ស្តុប​ហើយ​នៅពេល​ភ្លើង​​​ខៀវ​​ម៉ូតូ​ប្រុង​​បើក​ចេញ​ស្រាប់​តែ ​រថយន្ត​នោះ​មក​បុក​ពីក្រោយ​ហើយ​កិន​ជាប់​ក្រោម​រថយន្ត​និងអូស​ប្រវែង​ ១២ម៉ែត្រ​ទើប​ឈប់ ។ ចំណែក​អ្នកជិះ​ម៉ូតូ​សំណាង​ល្អ​បាន​ខ្ទាត​ចេញ​​ពី​មុខ​រថយន្ត​រង​របួសស្រាល​ ។ ​

ក្រោយ​ពេល​កើត​ហេតុ​ ចរាចរណ៍​នៅ​ទី​នោះ​បាន​កក​ស្ទះ​​ប្រមាណ​កន្លះ​ម៉ោង​ ហើយ​ត្រូវបាន​ប៉ូលិស​គោ​ល​ដៅ​និងប៉ូលិស​មូល​ដ្ឋាន​ខណ្ឌ​ទួល​គោក​ចុះ​ទៅ​វាស់ ​វែង​អូស​ម៉ូតូ​​ចេញពីក្រោម​រថយន្ត​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ​​ ។ រថយន្ត​និងម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិ​យាល័យ​ចរាចរ​ណ៍​ ផ្លូវគោក​រាជធានី​ភ្នំពេញ​យក​​ទៅ​រក្សាទុក​រង់​ចាំ​ដោះ​ស្រាយ​​តាមច្បាប់​ ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]