នំ Cake មួយដែលមានកំពស់យ៉ាងខ្ពស់ស្រលឹម ប្រៀបបាននឹង ដើមឈើដ៏ធំមួយដែលដុះក្នុងព្រៃ ហើយត្រូវបាន គេទទួលស្គាល់ថា ជានំ Cake ដែលខ្ពស់ជាងគេបំផុតនោះត្រូវបាន ចុះក្នុងសៀវភៅ Guinness​ Book ហើយ។

តាមប្រភពព័ត៌មានបានអោយដឹងថា នំ Cake មួយដែលមានកំពស់ ៨ ម៉ែត្រ ដែលបានបង្កើតឡើងដោយចុងភៅ ដ៏ជំនាញមួយក្រុមនៅខេត្ត Henan ប្រទេសចិននោះ ត្រូវបានគេយកមកដាក់ តាំងបង្ហាញនៅផ្សារទំនើបដ៏ល្បីឈ្មោះ Luoyang។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺនំ Cake មួយនេះត្រូវបានជាប់ជានំ Cake ដែលមានកំពស់ខ្ពស់ បំផុតដែលបានបំបែកឯកត្តកម្មចាស់របស់នំ Cake នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកាលនោះវាមានកំពស់ ៧,២ ម៉ែត្រ។ នំ Cake នេះត្រូវបានចំនាយរយៈពេល ២៤ ម៉ោងក្នុងការបង្កើត ក៏ដូចជាការតុបតែង ហើយបានចំនាយ ស៊ុត ៥០០ គ.ក ម៉្សៅ ២៦០ គ.ក ក្រែម ២០០ គ.ក ផ្លែឈើ ១០០ គ.ក និង សូកូឡា ៨០ គ.ក។

តើប្រិយមិត្តចង់សាកភ្លក់នំ Cake មួយនេះ ទេ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះនំនេះ ? សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]