កាលពីពេលថ្មីៗនេះ តារាស្រីសិចស៊ី និងកាលីបរបស់ប្រទេសចិន គឺ Mo Lulu បានធ្វើឲ្យភ្ញាក់ផ្អើល ដល់សាធារណៈជន ក្រោយពីមានពាក្យចចាមអារ៉ាមថា នាងអនុញ្ញាតឲ្យសុភាពបុរសទាំងឡាយ បៅដោះរបស់នាង ជាមួយនឹងការដោះដូរ ១សែនយ័ន ឬ ជាងម៉ឺនដុល្លារអាមេរិកនោះ។

យ៉ាងណាមិញ តាមសម្លេងវិទ្យុជាតិរបស់ប្រទេសចិន ដែលបានធ្វើការរាយការណ៍នៅ លើគេហទំព័រថា មានការទទួលទានអាហារពេលល្ងាច ជាលក្ខណៈឯកជនមួយ ក្រោយពីបញ្ចប់ការតាំងពិពណ៌រថយន្ដ ដែលនៅក្នុងនោះ តារាស្រីខាងលើនេះ បានឲ្យបុរសបៅដោះ ក្នុងករណីឲ្យប្រាក់នាង ១សែនយ័ន។ យោងទៅតាមការរាយការណ៍ បានឲ្យដឹងថា បុរសនេះជាអ្នករកស៊ីម្នាក់ បានហៅតារាស្រីនេះថា ម៉ាក់ គ្រប់ពេលវេលា នៅពេលដែលបៅនោះ ដែលនៅក្នុងនោះ អ្នកដែលបានចូលរួមការអាហារពេលល្ងាចនេះ ក៏ធ្វើការថតរូបទុក និងបញ្ចូលទៅក្នុងអ៊ិនធើណេតតែម្ដង។  

តាមសម្ដីលោក Cui Xinjiang ដែលជាមេធាវីមួយរូប នៅក្នុងខេត្ដ Henan បាននិយាយថា បើតាមផ្លូវច្បាប់ នេះជាករណីរកស៊ីផ្លូវភេទ ដែលទាំងអ្នកបុរស និងតារាខាងលើនេះ នឹងអាចជាប់គុក១០ទៅ ១៥ថ្ងៃ និងពិន័យជាប្រាក់បន្ថែមទៀត 

បន្ថែមពីនេះ ក៏មានអ្នកប្រើប្រាស់ Weibo ទាំងឡាយ នាំគ្នាចោទជាសំនួរថា តើនេះមិនអាចហៅថា ជាការរកស៊ីផ្លូវភេទដែរមែនទេ? ចុះប៉ូលីសនៅឯណា?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]