បើយោងតាមប្រភពពត៌មានដែលគួរអោយ ទុកចិត្តមួយ បានអោយដឹងថា ពិធីករដែលមានភាពប៉ិនប្រសព្វ និង សម្រស់នៅតែក្មេងជាងវ័យនោះ គឺអ្នកនាងគង់ សុជាតិ បាននឹងកំពុង មមាញឹក នឹងការចែកធៀបការ របស់ខ្លួន ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃ ទី ០៩ ខែវិច្ឆិកា ខាងមុខនេះផ្ទាល់តែម្ដង។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ អ្នកនាង គង់ សុជាតិ ត្រូវបានរៀបចំ នៅសណ្ឋាគារ អ៊ីនធើកុងទីណង់តាល់ដែលជា លំដាប់ផ្កាយប្រាំ យ៉ាងអធិកអធម និង មានការចូលរួម ជាភ្ញៀវកិត្តិយស ពីសំណាក់ អ្នកមានមុខមានមាត់ និង អ្នកសិល្បៈ យ៉ាងច្រើនគួរសមផងដែរ។

អ្វីដែលលែងជាចំងល់ទៀតនោះ គឺកូនកំលោះ គ្មាននរណាក្រៅពី លោកពិធីករ សង្ហារ ដែលពូកែសំដី និង ជាដៃគូ ដ៏សក្តិសមបំផុត ជាមួយនឹង អ្នកនាងគង់ សុជាតិ នោះគឺលោក ជា វិបុល ដែលនឹងគ្រោង ដឹកដៃគ្នាចូលរោងការ តាមប្រពៃណី ដូចដែលបានកំណត់ខាងលើ។

សូមជូនពរ ដល់កូនកំលោះ និង កូនក្រមុំ មួយគូ នេះ អោយជួបតែសុភមង្គលតរៀងទៅ។





ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]