តារាហូលីហ្វូដប្រុសជាច្រើន តែងតែចូលចិត្តហាត់សាច់ដុំ ដើម្បីឲ្យរូបរាងរបស់ពួកស្អាត និងមានសាច់ដុំសង្ហា តែនៅក្នុងពេលជាមួយគ្នា ការឡើងសាច់ដុំ ក៏បានប៉ះពាល់ដល់ផ្នែកមួយផ្សេងទៀតនៃរាង្គកាយផងដែរ បើយោងតាមសំដីរបស់លោក Jodie Marsh ដែលជាអ្នកល្បីល្បាញក្នុងទូរទស្សន៍មួយរូប។

ក្នុងចំណោម អ្នកដែលហាត់កីឡាយកសាច់ដុំ ហើយប្រើប្រាស់នូវថ្នាំដើម្បីជំនួយដល់សាច់ដុំនោះ មានស្រ្ដីម្នាក់ឈ្មោះថា Candice Armstrong អាយុ ២៨ឆ្នាំ រស់នៅទីក្រុងឡុង ប្រទេសអង់គ្លស បានប្ដូររូបរាងរបស់នាង ឲ្យក្លាយទៅជាបុរស។

អ្នកនាង Candice បាននិយាយប្រាប់ថា គាត់មិនមានបំណង ឲ្យខ្លួនរបស់នាងប្រែក្លាយទៅជាបុរសបែបនេះនោះទេ។ គឺមកពីថ្នាំដែលនាងបានប្រើប្រាស់តែប៉ុណ្ណោះ ផលប៉ះពាល់របស់វា បានធ្វើឲ្យនាងលេចចេញនូវរោមលើខ្លួន និងមុន លើសពីនេះ ផ្នែកមួយនៃទ្វារមាសស្រ្ដី ដែលស្ថិតនៅផ្នែកកណ្ដាល ហើយខាងលើចុះពីថ្ងាស បានហើមយ៉ាងខ្លាំង ដែលមើលទៅដូចជា ប្រដាប់ភេទរបស់បុរសដ៏តូចមួយ ដែលមានប្រវែងប្រហែល ២.៥សង់ទីម៉ែត្រ។ ដើមទ្រូងរបស់នាង មានការឈឺចាប់ខ្លាំង នៅពេលដំបូង តែឥលូវបែរជាធម្មតា និងប្រែក្លាយទៅជាសាច់ដុំទៅវិញ។

ថ្នាំដែលនាងប្រើប្រាស់សំរាប់ ជួយដល់ការឡើងសាច់ដុំនាងនោះ មានឈ្មោះជាភាសាអង់គ្លេសថា Steroid។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖









ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]