ពស់យក្ស ដែលមានប្រវែង ៥៥ហ្វីត ឬ ១៦.៧ម៉ែត្រ ដែលគេប្រទះឃើញ នៅក្នុងប្រទេសមាឡេស៊ី បានក្លាយជាសត្វពស់ដ៏ធំជាងគេនៅក្នុងពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់អ៊ិនធើណេត។

តាមគេហទំព័រមួយបាន ឲ្យដឹងថា ពស់នេះត្រូវបានគេអះអាង ថាជាពស់មួយក្នុងចំណោម២យក្សធំ២ ដែលត្រូវបានបុគ្គលិក អ្នកសំអាតព្រៃដើម្បីធ្វើផ្លូវថ្មី ប្រទះឃើញ។ ខណៈពេលដែលបុគ្គលិកទាំងនោះ កំពុងតែធ្វើការជីកឈូសឆាយដី ស្រាប់តែពួកគេអចេតនា ឈូសចំកន្លែងស្នាក់អាស្រ័យ សត្វពស់និងធ្វើឲ្យពួកវាភ្ញាក់ពីដំណេកតែម្ដង។ នៅពេលនោះ ពួកគេប្រទះឃើញ ឈាមជាច្រើន ហូរស្រោច ពេញដី រួមជាមួយនឹងសាកសពសត្វពស់ដ៏ធំ និងពួកមួយក្បាលទៀត បានបាត់ខ្លួន។ ទោះជាយ៉ាងណា អ្នកបើកប្រដាប់ឈូសឆាយនោះ ត្រូវបានគេរាយការណ៍ថាឈឺ និងមិនអាចក្រោកឈរបាននោះទេ ដោយសារតែរន្ធត់នឹងឃើញពស់នេះ។

សម្រាប់ពស់ងាប់មួយក្បាលនេះ មានប្រវែង ១៦.៧ម៉ែត្រ និងទំងន់ ៣០០គីឡូក្រាម ដែលគេប៉ាន់ស្មានថា មានអាយុកាល ១៤០ឆ្នាំ។ 

តើប្រិយមិត្ដធ្លាប់ជួបប្រទះពស់យក្សបែបនេះហើយឬនៅ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]