ខាងក្រោមនេះគឺជាវីដេអូមួយ ដែលបង្ហាញពីភោជនីយដ្ឋាន នៅក្នុងប្រទេសជប៉ុន ដែលអាចបញ្ជាទិញម្ហូប ក្នុងរយៈពេលឆាប់បំផុត។

ក្នុងភោជនីយដ្ឋានមួយនេះ គ្មានអ្នកបម្រើតាមតុឡើយ គឺខ្លួនយើងយកម្ហូប និងបញ្ជាទិញដោយខ្លួនយើង ដោយគ្រាន់តែចាប់យកម្ហូប ដែលរត់ជំវិញយើង ឬ បញ្ជាតាមប្រព័ន្ទកំព្យូទ័រ ចំពោះមុខម្ហូបដែលយើងចង់បាន។

យ៉ាងណាមិញ ទោះជាហាងគ្មានអ្នកបម្រើតាមតុក្ដី តែនៅពីក្រោយហាង កន្លែងធ្វើម្ហូបវិញគឺមានភាពមមារញឹកខ្លាំងណាស់ ពួកគេត្រូវដឹងពីចំនួនអតិថិជន ដែលជួលមកក្នុងហាង ដើម្បីរៀបចំចំនួនម្ហូប និងពេលវេលាឲ្យបានល្អ សម្រាប់បម្រើដល់អតិថិជន។

ក្រោយពីបរិភោគរួចរាល់ហើយ យើងគ្រាន់តែយកចានដាក់ក្នុង កន្លែងរបស់វា នោះគេនឹងដឹងពីតម្លៃម្ហូបដែលអ្នកបរិភោគហើយ ចំពោះអតិថិជនដែលបរិភោគ ៥ចានឡើង គឺមានឱកាសលេងហ្គេម ជាមួយនឹងភោជនីយដ្ឋាន ដែលអាចឈ្នះនូវរបស់អនុស្សាវរីយិ៍ ជាច្រើន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហាងមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ americablog

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]