រាជធានីភ្នំពេញ ៖ ជនជាតិថៃប្រុស ស្រី៤នាក់ កំពុងចុះពីលើរ៉ឺម៉កម៉ូតូស្រាប់តែមាន ជនសង្ស័យ២នាក់ជិះម៉ូតូស្តុកពីទៅ អែបជិតធ្វើសកម្មភាពឆក់កាបូបដៃ ដែលកៀបជាប់នឹងក្លៀកយកទៅបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២២ តុលា ២០១៣ នៅមុខខារ៉ាអុខេអាយវ៉េន តាមផ្លូវលេខ១៦៩ សង្កាត់អូប្ញស្សីទី២ ខណ្ឌ៧មករា។

អ្នកបើករ៉ឺម៉កម៉ូតូសូមមិន បញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ដឹកជន ជាតិថៃ៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ពីហាង KFC តាមមហាវិថីព្រះមហាវិថីព្រះមុនីវង្សក្នុងគោលបំណង ទៅចូលច្រៀងនៅខារ៉ាអូខេអាយវ៉េន ដោយធ្វើដំណើរក្នុងទិស ដៅពីត្បូងទៅជើងតាមផ្លូវលេខ១៦៩ ពេលមកដល់មុខខារ៉ាអូខេអាយវ៉េន រ៉ឺម៉កម៉ូតូអែបឈប់ នៅចិញ្ចើមផ្លូវភ្ញៀវកំពុងតែ ចុះពីលើរ៉ឺម៉កម៉ូតូស្រាប់តែមាន ជនសង្ស័យ២នាក់ជិះម៉ូតូស្គូពីមិនចាំពណ៌ និងស្លាកលេខជិះអែបជិត ហើយធ្វើសកម្មភាពឆក់កាបូបដៃ ដែលបុរសជនជាតិថៃកៀប ជាប់នឹងក្លៀកបានហើយគេច ទៅបាត់ដោយសុវត្ថិភាព។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]