ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្រោយ ពីជិះម៉ូតូទាំងស្រវឹងទៅបុករ៉ឺម៉ក គោយន្តកន្ត្រៃពីក្រោយ ខណៈពេលធ្វើដំណើរស្របទិស
គ្នា កាលពីវេលាម៉ោង៥ និង៥៦នាទីល្ងាចថ្ងៃទី២២ តុលា ២០១៣ នេះ ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុក
សង្កែ ។

តាមប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះវ៉ាន់ រឿត អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ។ មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខបាត់ដំបង 1K-2540 ពីទិសខាងកើតល្បឿនលឿនបំផុត លុះមកដល់ចំណុចខាងលើ ដែលមានផ្លូវកោងផង បុរសនោះមិនបានបន្ថយល្បឿនទេ ស្រាប់តែបោះពួយបុករ៉ឺម៉កគោយន្ត នោះយ៉ាងពេញទំហឹងលាន់ដូចរន្ទះតែម្តង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនិងកន្លែង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើការដោះស្រាយតាមផ្លូវច្បាប់





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]