នាសតវត្សទី ២១នេះ គេសង្កេតឃើញប្រទេសចិន ហាក់ដូចជាមានកំណើនសេដ្ឋកិច្ច ហោះលោតយ៉ាងលឿន ដោយមានរោងចក្រឧស្សាហកម្ម ប្រកបដោយបច្ចេកវិទ្យាខ្ពស់ជាច្រើន ចាប់ដំណើរការក្នុងប្រទេសនេះ។ ក្នុងនោះ រោងចក្រជាច្រើន ហាក់មិនសូវខ្វាយខ្វល់ពីសុខសុវត្ថិភាពរបស់កម្មករ ប៉ុន្មានទេ ដោយកត្តាចាំបាច់បំផុតនោះគឺ បរិមាណ ធ្វើយ៉ាងម៉េចអោយតែអាចផ្គត់ផ្គង់តម្រូវការអតិថិជន អោយបានទាន់ពេលវេលាជាការស្រេច ទោះផលិតផលទាំងនោះ មិនសូវមានគុណភាពល្អយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ ហេតុការណ៍គួរអោយរន្ធត់មួយ បានកើតឡើងនៅលើខ្លួនរបស់កម្មករជនជាតិចិនម្នាក់ ដែលក្បាលរប់គាត់ ត្រូវបានគៀបជាប់នៅនឹងម៉ាស៊ីនមួយគ្រឿង នៅក្នុងរោងចក្រកប្បាសមួយ នាស្រុក វិនចូវ ភាគខាងកើតខេត្ត ជឺជ័ង ប្រទេសចិន។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្មករនៅទីនោះ ក៏បានទូរស័ព្ទហៅភ្នាក់ងារសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះបុរសម្នាក់នេះ ដោយក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់ឧបករណ៍គាស់ពន្លៀតម៉ាស៊ីន ដើម្បីទាញបុរសនោះចេញ។

គួរបញ្ជាក់ផងដែរថា នៅពេលនោះ បុរសជាកម្មកររូបនេះ បានសន្លប់បាត់បង់ស្មារតី ប៉ុន្តែជាភ័ព្វសំណាង មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ហើយចំណែកឯមូលហេតុដែលត្រូវគៀបជាប់នៅនឹងម៉ាស៊ីន ក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]