ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានស្លាប់ក្រោយពី រាកៃកាំភ្លើង បាញ់សម្លាប់ខ្លួនឯង នៅក្នុងផ្ទះរបស់ខ្លួន នៅ ភាគខាងជើងនៃរដ្ឋការ៉ូលីណា សហរដ្ឋអាមេរិក យោងទៅតាមរបាយការណ៍ ប៉ូលីសនៅក្នុងតំបន់។

តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា ក្មេងស្រីនេះមានឈ្មោះហៅក្រៅថា "Coco" បានស្វែងរកឃើញ កាំភ្លើងខ្លីដែលផ្ទុកគ្រាប់ ហើយក៏អចេតនាសម្លាប់ខ្លួនឯង នៅក្នុងផ្ទះ ខណៈពេលដែលមានមីង និង លោកយាយនៅជាមួយនោះ។ នៅពេលដែលប៉ូលីស ឃើញក្មេងស្រីនេះ គឺនាងគ្មានដង្ហើមបាត់ទៅហើយ តែទោះជាយ៉ាងណា នាងត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលពេទ្យ  Cape Fear ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់ តែជាចុងក្រោយនាងនៅតែគ្មានសង្ឃឹម និងប្រកាសថាស្លាប់តែម្ដង។

សម្រាប់ករណីនេះ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេតបន្ថែម និងបច្ចុប្បន្ននេះពុំទាន់មានការចាប់ ខ្លួននរណាម្នាក់នោះទេ។

ចំពោះការប្រើកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ត្រូវបាន អនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចប្រើប្រាស់ដោយស្របច្បាប់ ខណៈពេលដែល មានបណ្ដាប្រទេសជឿនលឿនជាច្រើននោះ ពុំបានអនុញ្ញាត។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការប្រើប្រាស់កាំភ្លើង ដោយស្របច្បាប់បែបនេះ?

រូបភាពនៅក្រៅផ្ទះ នៃទីកន្លែងកើតហេតុ



កែសម្រួលដោយ ម៉ា

ប្រភពពី បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]