ក្នុងនាមជាឳពុកម្តាយរបស់កុលបុត្រ និងបុត្រីនានា រមែងតែងតែចង់ឃើញកូនរបស់ខ្លួន ដើរក្នុងកន្លងផ្លូវល្អ និងរៀនពូកែ ព្រមទាំងទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការសិក្សា បើទោះជាលោកទាំងពីរ ត្រូវនឿយហត់ និងចំណាយទាំងកម្លាំងកាយ និងចិត្ត ក៏ស័ក្តសមផងដែរ។

ក្នុងនោះ នៅពេលដែលលឺថាកូនរៀនពូកែ និងប្រលងជាប់នោះ ឳពុកម្តាយគ្រប់រូបតែងតែមានមោទនភាព និងស្ញើចសរសើរកូនរបស់ខ្លួន ទៅកាន់អ្នកដទៃគ្រប់ៗគ្នា។ ដូចគ្នានេះដែរ ថ្មីៗនេះ បុរសម្នាក់ដែលជាកូនប្រុស បានបង្កប់កាម៉េរ៉ាសំងាត់ ដើម្បីលួចថតសកម្មភាព និងទឹកមុខរបស់ឳពុកខ្លួន នៅពេលដែលលឺដំណឹងថាកូនប្រលងគណិតវិទ្យាបាននិទ្ទេស សេ។

សម្លេងសើចបែបកំប្លែង យ៉ាងកងរំពង លាយលំនឹងភាពសប្បាយរីករាយរបស់ឳពុក បានធ្វើអោយអ្នកនិយមលេងបណ្តាញអ៊ីនធើណែតជាច្រើន ផ្ទុះសំណើចទប់មិនបាន ហើយក្រោយមកឳពុកម្នាក់នោះក៏បែរជាសម្រក់ទឹកភ្នែក គួរអោយរញ្ជួញចិត្តទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាអាចដឹងពីជម្រៅចិត្ត របស់ឳពុកម្តាយរបស់យើងបានទេ នៅពេលដែលជួបប្រទះរឿងបែបនេះ មានតែខ្លួនយើងផ្ទាល់ ទើបដឹងច្បាស់ នៅពេលដែលបានក្លាយខ្លួនជាឳពុកម្តាយរបស់គេវិញនោះ។








បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]