ខេត្តស្វាយរៀង ៖ បុរសជាប្តីបានស្លាប់ភ្លាមៗ នៅក្រោមរថយន្ត និងស្ត្រីជាប្រពន្ឋរបួសធ្ងន់សន្លប់នៅនឹងកន្លែង ចំណែកកូនស្រីអាយុ១៨ខែរួចផុតពីគ្រោះថ្នាក់ ដោយសាររថយន្តដឹកខ្សាច់ អ្នកបើកបរងងុយដេក បានបុករះចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២៣ តុលា ២០១៣ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ។

ជនរងគ្រោះដែលស្លាប់ឈ្មោះស៊ឹម ញ៉ាញ់ អាយុ២៤ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅភូមិកើតហេតុ ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកខ្សាច់ ពាក់ស្លាកលេខ3C-2222 បុកកិនជាប់ពីក្រោមស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម ចំណែកប្រពន្ឋរបួសធ្ងន់ត្រូវគេ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]