ខេត្ត​ពោធិ៍សាត់ ៖ ​បុរស​ម្នាក់​​ស្រវឹង​ស្រា​បាន​យក​ដៃ​ទៅ​លូក​ចាប់​ប្រដាប់​ភេទ​​ក្មេង​ស្រី​​ពី​ក្រោយ​​ដែល​កំពុង​ឱន​​​ដង​ទឹក​អណ្តូង​ត្រូវ​​ប៉ូលិស​ឃាត់​​ខ្លួន​ជាប់​​ចោទពី​បទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស។ ​ករណី​នេះ​​បាន​​កើតឡើង​​នៅ​ភូមិ​រ៉ាថ្មី ឃុំត្នោត​ជុំ ស្រុក​ក្រគរ កាលពីថ្ងៃទី​១ ឧសភា ២០១២ ​​​វេលា​ម៉ោង​៤​និង​៤​០​នាទី​រសៀល ។

​លោក​មេ​​ប៉ុស្តិ៍​​រដ្ឋបាល​​ត្នោត​ជុំ​ឱ្យ​​ដឹងថា ​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​​ឈ្មោះ​ហោ ​ហៀម ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ​រីឯ​ក្មេងស្រី​រងគ្រោះ​​អាយុ​១៥​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំកើតហេតុ​​​ជា​មួយ​គ្នា។ ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​​ពីបទ​ប្រទូស្ត​​កេរ្តិ៍​ខ្មាស​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ដែល​ចោទ​ប្រកាន់​ថា ជន​​នេះ​​បាន​ប្រព្រឹត្ត​​អំពើ​មិន​គប្បី​យក​ដៃ​លូក​ប្រដាប់​ភេទ​ និង​ច្របាច់​​សុដន់​កូន​ស្រីរបស់​គាត់​​ប៉ុន​ប៉ង​​រំលោភ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ដោយ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]