យោងតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា ប៉ូលីសម្នាក់ និង ទាហានម្នាក់ របស់ប្រទេសអ៊ីស្រាអ៊ែល ត្រូវបានចាប់ខ្លួន និង ជាប់ចោទពីបទ ចោរកម្ម ក្រោយពីពួកគេ ជាប់ពាក់ព័ន្ធក្នុងករណី លួចយកប្រាក់ពីនារី រកស៊ីផ្លូវភេទ ម្នាក់រួចមក។

ជនជាប់ចោទទាំងពីរនាក់នោះ មានឈ្មោះ Jocob Nathaniel អាយុ ១៩ឆ្នាំ មានមុខងារជាមន្រ្តីប៉ូលីស ចំណែកម្នាក់ទៀត ជាទាហ៊ានជាប់កាតព្វកិច្ច ហើយពួកគេទាំងពីរនាក់ ត្រូវជាមិត្តភក្តិនឹងគ្នា។ តាមការឲ្យដឹងពីប៉ូលីស ជនជាប់ចោទ ទាំងពីរ បានព្រមព្រៀងគ្នា ទៅជួបនឹងនារីរកស៊ីផ្លូវភេទម្នាក់ តែខណៈពេល ជួបគ្នានោះ ពួកគេបែរជា ធ្វើការឆែកឆេរ ដោយប្រើប្រាស់ លិខិតឆែកឆេរក្លែងក្លាយ ដើម្បីបោកបញ្ឆោត នារីរងគ្រោះ រូបនោះ ទៅវិញ។

ប៉ូលីសបានបន្ត ឲ្យដឹងទៀតថា ពួកគេថែមទាំងបាន ឃាត់ខ្លួននាង និងធ្វើឲ្យនាងភ័យខ្លាច ដោយប្រើកាំភ្លើងជ័រ ទៀតផង។ ក្នុងនោះ ពួកគេទាំងពីរ បានលួចយកប្រាក់អស់ចំនួន ១៨៦០ shekel (៥២៦$) ពីហិបក្នុងបន្ទប់គេង និង ២០០ shekel (៥៦$) ពីកាបូបដាក់ប្រាក់ របស់នាង ហើយក្រោយពីធ្វើសកម្មភាពរួច ពួកគេ ក៏បានចាកចេញ បាត់ទៅ។

ទោះជាយ៉ាងណា ក្រោយពីទទួលបានដំណឹងនេះរួច ប៉ូលីសកិច្ចការផ្ទៃក្នុង បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ដើម្បីរកភស្តុតាង សំរាប់ដាក់ទោសលើ ប៉ូលីស និង ទាហាន ទាំងពីរនាក់នោះ រហូតឈានដល់ការចាប់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?


នេះគ្រាន់តែជារូបភាពតំណាងប៉ុណ្ណោះ

ប្រភព yourjewishnews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]