ភ្នំពេញៈ នាពេលកន្លងមកជារៀងរាល់ឆ្នាំ ពិធីការិនីរូបស្រស់ ប្រចាំ ស្ថានីយ ទូរទស្សន៍ ស៊ី ធី អិន កញ្ញា តេង លក្ខិណា តែងតែសម្ញែងការ រៀបចំកម្មវិធី ខួបកំណើតជា លក្ខណៈទ្រង់ទ្រាយធំ ចាយទុនរាប់ម៉ឺន ដុល្លារធ្វើនៅ ហាងលំដាប់ថ្លៃៗ បង្អួតពីភាពហ៊ឺហារ ស៊ីវិល័យ របស់នាង។ តែដោយឡែកនៅក្នុងឆ្នាំនេះ នាងបែរជា សម្ងំធ្វើខួបកំណើត ស្ងាត់ៗ បែបលក្ខណៈ គ្រួសារខុសប្លែកពី ឆ្នាំមុនៗរហូត ធ្វើឲ្យមហាជនគិតថា ការដែលនាងមិ នធ្វើធំដុំដូចរាល់ឆ្នាំ ប្រហែលជា មកពីគ្មានអ្នក ចាំជួយឧបត្ថម្ភ ហើយមើលទៅ ។

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ ជាថ្ងៃខួបកំណើត របស់ពិធីការិនីសំឡេង ស្រទន់ច្រមុះស្រួចកញ្ញា តេង លក្ខិណា ដោយ កាលពីឆ្នាំកន្លងទៅនាង តែងតែរៀបចំធំ អញ្ជើញភ្ញៀវជា ច្រើនរយ នាក់ ចូលរួមតែនៅក្នុងឆ្នាំនេះ ហាក់មិនសូវមាន ភាពអ៊ូអរប៉ុន្មានឡើយ ដោយសារតែ តារាស្រីរូបនេះ មិនបានរៀបចំកម្មវិធីជប់ លៀងធំដុំដូច សព្វដងទេ បែរជារៀបចំធម្មតាៗ ជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិជិត ដិតប៉ុន្មាននាក់ និងមានរៀបចំ កម្មវិធីជប់លៀងតូចមួយ ជាមួយក្រុម អ្នកគាំទ្រតែប៉ុណ្ណោះ។

ក្នុងមួយរយៈពេលចុងក្រោយ នេះយីអ៊ុនរបស់នាង ដូចជាមិនសូវល្អទេ ទាំងសន្ទុះកេរ្តិ៍ឈ្មោះ របស់នាងហាក់ ដូចជានៅទ្រឹង ទាំង៣ ច្រកទាំង រឿងសិល្បៈ មុខជំនួញ និងរឿងស្នេហា បើទោះបីជាតារា ស្រីរូបនេះខំប្រឹង ស្វះស្វែងកែ សម្ផស្សផ្លាស់ប្តូរស្ទីល ក្នុងការតុបតែង ខ្លួនយ៉ាងណា ក៏ដោយក៏គេ នៅតែសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះរបស់ នាងពីមួយឆ្នាំទៅ មួយឆ្នាំគ្មាន ការប្រែប្រួលអ្វីឡើយ ។

ជាក់ស្តែងសូម្បីតែ ពិធីជប់លៀង ក្នុងថ្ងៃខួបកំណើត ដែលធ្លាប់តែមាន ភាពលេចធ្លោ ចាយទុនជាច្រើនម៉ឺនដុល្លារ រៀបចំនោះក៏ស្ងប់ស្ងាត់មិន មាន ការរៀបចំកម្មវិធី ធំណាមួយឡើយ រហូតធ្វើឲ្យមហាជន មួយ ចំនួនយល់ឃើញថា មូលហេតុដែល ធ្វើឲ្យតារាស្រីរូបនេះ មិនទាន់ មានភាពរីកចម្រើន និងទទួលជោគជ័យ ដោយសារតែគ្មាន អ្នកចាំជួយ ទំនុកបម្រុងនាង និងចាំឧបត្ថម្ភនាង ដូចមុនៗឡើយ ដូច្នេះហើយ បានជានាងមិនសូវ មានភាពលេចធ្លោខ្លាំងដូច តារាស្រីផ្សេងទៀតដែលគេ មានអ្នកចាំជួយរុញច្រាន ពីក្រោយខ្នងធ្វើឲ្យ ពួកគេមានភាពលេច ធ្លោ អណ្តែតឡើងជាលំដាប់នោះ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]